គិតៗទៅអ្នកគាំទ្រតារាចំរៀងចង្វាក់ Pop គឺពិតជាឈ្លក់វង្វេងជាមូយ និងតារានិមិត្តរូបរបស់គេ
មែន ។ ថ្មីៗនេះមានអ្នកភ្លេងវ័យ ៣៣ ឆ្នាំម្នាក់បានចំណាយប្រាក់ រាប់ម៉ឺនដុល្លារដើម្បីវះកាត់កែ
មុខមាត់របស់ខ្លួន អោយដូចទៅនិងតារានិមិត្តរូបរបស់ខ្លួនគឺ Justin Bieber ។
គ្រាន់តែលឺដំណឹងនេះភ្លាម ទស្សនិកជនច្បាស់ជាហួសចិត្តគ្រវីក្បាល នឹកស្មានមិនដល់ទេមើល
ទៅ ។ ប្រាកដណាស់អ្នកភ្លេងវ័យ ៣៣ ឆ្នាំម្នាក់នោះមានឈ្មោះថា Toby Sheldon រស់នៅរដ្ឋ
Los Angeles សហរដ្ឋអាមេរិច ។ Toby បានចំណាយប្រាក់វះកាត់កែមុខមាត់ អោយដូចទៅនឹង
Justin Bieber រហូតដល់ទៅ ១០ ម៉ឺនដុល្លារ ។
ក្នុងបទសំភាសន៍ Toby បាននិយាយថា រូបគេគ្មានទំនុកចិត្ត លើសម្រស់មុខមាត់ របស់ខ្លួនឡើយ
រហូតដល់ឆ្នាំ ២០០៨ ពេលដែល Justin Bieber ចាប់ផ្តើមល្បី ហើយក៏ជាពេលដែល Toby ចាប់
ផ្តើមវះកាត់ អោយមានមុខដូច Justin Bieber ផងដែរ ។ ចំណាយសរុបនៃការវះកាត់ កែប្រែមុខ
មាត់នោះមានដូចជា ៖
-៨០០០ ដុល្លារសំរាប់កែប្រែសក់ក្បាល ដំណាក់កាល់ទី ១
-២១០០០ ដុល្លារសំរាប់កែប្រែសក់ក្បាល ដំណាក់កាលទី ២
-៤៨៥០ ដុល្លារសំរាប់ការវះកាត់ភ្នែក
-៣០០០០ ម៉ឺនដុល្លារសំរាប់ការកែប្រែវះកាត់បបូរមាត់ ។
រាប់បញ្ចូលទាំងការចាក់ថ្នាំ បំប៉ោងមុខនិងថ្លៃព្យាបាលផ្សេងៗទៀត គឺសរុប ១០០០០០ ដុល្លារតែ
ម្តង ។
បើទោះបីជាធ្លាប់វះកាត់ច្រើនដងរួចហើយក្តីក៏ Toby មិនទាន់អស់ចិត្តដែរ រូបគេនៅតែចង់ធ្វើការវះ
កាត់បន្តទៀតអោយដូច Justin Bieber តែម្តង ៕
ព័ត៌មានកំសាន្តផ្សេងៗទៀត ដែលទស្សនិកជនចូលចិត្ត ៖
-TONY JAA បង្ហាញក្បាច់គុនថ្មី កាន់តែអស្ចារ្យ ក្នុងរឿង THE PROTECTOR 2 (វីដេអូខាងក្នុង)
-ម៉េចក៏ MILEY CYRUS ទៅនៅក្នុងវ៉ាលិសរបស់ REDFOO (LMFAO) វិញអញ្ចឹង? (វីដេអូខាងក្នុង)
-BRITNEY SPEARS ដើរវាយគេពេញស្ថានីយទូរទស្សន៍ ជាមួយនិងខ្សែតី (មានវីដេអូ)
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14