CamNews

តារា 

ក្រលេកមើលសម្រស់ដ៏ស្រស់ស្អាត កីឡាការនីវាយសី របស់ចិន

កីឡាករនីវាយសី ដែលមានសម្រស់ដ៏ស្រស់ស្អាតម្នាក់នេះ គឺជានារីកូនកាត់ ២ សាសន៍ខ្សែរ
ស្រលាយចិន ជាមួយនិង អូស្រ្តាលី ។ នាងមិនត្រឹមតែមាន ទេពកោសល្យក្នុងកីឡាវាយសី
ឡើយ តែនាងក៏មានសម្រស់ យ៉ាងស្រស់ស្អាតដែរ ។



Gronya Somerville ទើបតែមានអាយុ ១៨ ឆ្នាំប៉ុណ្ណោះ តែនាងមានឈ្មោះល្បីជាខ្លាំង ទាំងនៅ
ចិននិង អូស្រ្តាលី ។ នាងជាកូនចៅជំនាន់ក្រោយ របស់សាស្រ្តាចារ្យ វិទ្យាសាស្រ្ត Kang Youwei
ដែលមានឈ្មោះល្បី កាលពីសតវត្សទី ១៩ ។



Gronya កើតនៅខេត្ត Guandong ប្រទេសចិន ហើយផ្លាស់មករស់នៅប្រទេស អូស្ត្រាលី ពេល
នាងមានអាយុ ៦ ឆ្នាំ ។ ពេលឪពុករបស់នាង បានស្លាប់បាត់ទៅ ម្តាយរបស់នាង បានបណ្តុះនាង
អោយរៀន ខាងផ្នែកវិទ្យាសាស្ត្រ ដូចលោក Kang Youwei តែដោយសារទឹកចិត្តស្រឡាញ់កីឡា
វាយសីនេះ នាងក៏បានហ្វឹកហាត់កីឡានេះ ស្របពេលដែលនាងរៀនមុខវិជ្ជាវិទ្យាសាស្រ្ត ។

នាងធ្លាប់ជាម្ចាស់ជើងឯក កីឡាវាយសីយុវជនពិភពលោក កាលពីឆ្នាំ ២០១១ មកដល់ឆ្នាំ ២០១២
នាងឈ្នះមេដាយសំរិត ក្នុងកម្មវិធី Ozeanienmeisterschaft ។ សព្វថ្ងៃនាងមានចំណាត់ថ្នាក់ទី ៨២
ក្នុងយុវជនពិភពលោក ។ មិនត្រឹមតែទេព្យកោសល្យកីឡានោះទេ នាងក៏ជាតារាបង្ហាញម៉ូតផងដែរ ៕


 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: sports badminton chinese australia Gronya Somerville Kang Youwei