CamNews

តារា 

បវរកញ្ញាកែភេទជនជាតិហ្វីលីពីន ពេលមិន Make Up ស្រស់ស្អាតប៉ុណ្ណា?

ថ្មីៗនេះ ស្រីស្អាតកែភេទជនជាតិ Philippines នាង Kevin Balot បានទទួលតំណែងជាបវរកញ្ញា
កែភេទមានមុខមាត់ស្អាតជាងគេបំផុតលើពិភពលោកឆ្នាំ 2012
ក្នុងការប្រកួតមួយដែលបានប្រា
រព្ធនៅប្រទេសថៃ។ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានទទួលស្គាល់ និងសរសើរពីសម្រស់
ដ៏ស្រស់ស្អាតរបស់ Kevin ដែលមើលទៅហាក់ដូចជាស្អាតជាងមនុស្សស្រីពិតប្រាកដទៅទៀត។
បើទោះជាមិនមានការ Make Up ក៏ Kevin នៅតែស្រស់ស្អាត និងថតរូបស៊ីកាមេរ៉ា។ ខ្លួន Kevin
ផ្ទាល់ក៏យល់ពីបញ្ហានេះ ដូច្នេះហើយទើបនាងមិនមានការអៀនខ្មាស់ក្នុងការបង្អួតរូបថតដ៏គួរឲ្យ
ស្រលាញ់របស់នាងឡើយ។ Kevin បានឲ្យដឹងថា នាងពិតជាខ្មាស់អៀនក្នុងការ Make Up លើក
លែងតែត្រូវចូលរួមពិធីសំខាន់ៗណាមួយ។ ជាការពិតភាពសម្រស់របស់ Kevin ពិតជាស្រស់ស្អាត។
តាមអ្នកដែលស្និទស្នាលជាមួយបវរកញ្ញាប្តូរភេទរូបនេះបានឲ្យដឹងថា Kevin មិនត្រឹមតែស្រស់ស្អាត
ទេ ថែមទាំងមានភាពវៃឆ្លាត និងរួសរាយថែមទៀតផង៕
ដោយ៖ សិលា
ប្រភព៖ K14

Tags: miss philippine Kevin Balot entertainment star