CamNews

ប្លែកៗ 

ស្ត្រីជាម្តាយត្រូវចាប់ខ្លួន ព្រោះតែអនុញ្ញាតឲ្យ កូនប្រុសរំលោភកូនស្រី ខ្លួនឯងក្នុងផ្ទះ

អាមេរិក: Melissa Rocha អាយុ៣៣ឆ្នាំ ជាម្តាយក្មេងប្រុសស្រីពីរនាក់ដែល រស់នៅតំបន់ Tulsa ក្នុងរដ្ឋ Oklahoma ត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពីនាង បានទុកកូនៗអោយនៅក្នុងផ្ទះហើយកូន ប្រុសបានរំលោភ ប្អូនស្រីខ្លួនឯង ដោយម្តាយហាក់ដូចជាមិនអើពើពីរឿងនេះឡើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជារៀងរាល់សប្តាហ៍ស្ត្រីជាម្តាយរូបនេះតែងតែទៅលេងនៅកន្លែងហែល ទឹកហើយបាន ទុកកូនស្រីដែលនៅវ័យក្មេងអោយបងប្រុសវ័យជំទង់មើលថែនៅផ្ទះ ទីបំផុតបងប្រុស នោះបានរំលោភប្អូនស្រី ខ្លួនឯង រីឯម្តាយគឺនាង Rocha វិញ បែរជាហាមកូនស្រីមិនអោយនិយាយ រឿងនេះប្រាប់នរណាឡើយរហូតដល់ មានការរាយការណ៍ទៅប៉ូលីសទើបបែកការណ៍ឈានដល់ ការចាប់ម្តាយដែលអនុញ្ញាត ឲ្យមានការប្រព្រឹត្តិសិចក្នុងផ្ទះ ហើយកូនប្រុសរបស់នាងក៏ប្រឈមនឹង ការចាប់ខ្លួន ពីបទរំលោភផ្លូវភេទ លើអនីតិជនផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable strange រឿងប្លែកៗ