CamNews

តារា 

Rihanna តារាដែលស្រលាញ់ស្នាមសាក់


Rihanna គឺជាតារាស្រីមួយរូប ដែលនិយមរូបសាក់នៅលើដងខ្លួនរបស់នាង ទម្លាប់នៃសិល្បះ
សាក់រូបនេះបានក្លាយជាទម្លាប់មួយក្រោយពេលដែល នាងបានថតរឿង Battleship ចប់ដែល
រឿងនេះនឹងមានចាក់បញ្ចាំងក្នុងអំឡុងខែ មេសា ខាងមុខនេះនៅកម្ពុជា។

Rihanna មើលទៅមិនអាចបញ្ឈប់ទម្លាប់ក្នុងការសាក់រូបប្លែកៗនេះបាននោះទេ ហើយកាលពី
ថ្មីៗនេះនាងបានទៅរកអ្នកសាក់រូបដែលជាជាងប្រចាំរបស់នាងនៅ NYC អោយសាក់រូបថ្មី
ដោយគេឃើញមានរូប សញ្ញា Cross មួយនៅលើឆ្អឹងដងកាំបិតរបស់នាង ហើយក៏ឃើញមាន
ពាក្យ Rebelle នៅលើ ក ខាងឆ្វេង ក៏ដូចជា Shhh នៅលើចង្អុលដៃខាងស្ដាំ ដែលជាសញ្ជា
ប្រាប់អោយ ប្រុសៗបិតមាត់ផងដែរ។ Rihanna គឺជាតារាស្រីទី ២ បន្ទាប់ពី Angelina Jolie
ដែលមានរូបសាក់នៅលើដងខ្លួន តែសម្រាប់ Rihanna គឺមិនដូចជា Angelina Jolie នោះ
ទេនាងបង្ហាញអោយឃើញថានាង ស្រលាញ់សិល្បះនៃការសាក់រូបនេះជាខ្លាំង បើយើងងាក
ក្រោយក្រលេកទៅមើល ពីដំបូងនូវចម្រៀងដែលនាំអោយ Rihanna ល្បីកាលពីជាង ២ ឆ្នាំមុន
តាមរយៈបទ Umbrella លោកអ្ន្កកអាចសង្កេតឃើញថា តារារូបនេះមានភាពខុសប្លែកជាខ្លាំង
ជាពិសេស គឹចំពោះសិល្បះសាក់រូបលើដងខ្លួន។

ចុះលោកអ្នកគិតុយ៉ាងណាដែលចំពោះ Style នៃការសាករូបរបស់តារារូបនេះ?
ដោយ៖ វឌ្ឍនា
ប្រភពពី៖ OMGyahoo

Tags: rihanna