CamNews

តារា 

យូរី សម្ញែង​រូបភាព កៀកកើយ​ជាមួយ​ប្រុ​សក្មេង ក្នុង​ហ្វេសប៊ុក

ភ្នំពេញៈ បច្ចុប្បន្ននេះមហាជន និងស្រទាប់យុវវ័យ មើលឃើញថា ប្រជាប្រិយភាពរបស់ តារា
ចម្រៀងវ័យក្មេង កញ្ញា យូរី ហាក់ទទួលបាន ការគាំទ្រយ៉ាងខ្លាំង ចាប់តាំងពីនាងចូលមក ដល់
ទ្រនំផលិតកម្មសាន់ដេ រួចមក ។ មិនតែប៉ុណ្ណោះបទចម្រៀង របស់នាងទាំងអស់ ដែលបានចរាចរ
លក់ នៅលើទីផ្សារនៅក្នុងផលិតកម្មសាន់ដេ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ពីសំណាក់
ស្រទាប់យុវវ័យ ។

ដោយឡែកមុននេះបន្តិច តារាចម្រៀងវ័យ ក្មេងសាច់សខ្ចីរូបនេះ លេចឮពត៌មានរអេចរអូច ពីមាត់
មួយទៅមាត់មួយថា មានបុរសវ័យជាង៣០ និងជាអ្នកជំនួញម្នាក់ តាមប្រមាញ់សុំស្នេហ៍ពីនាង ។
តែមិនទាន់បានប៉ុន្មានផង ព័ត៌មាន នេះត្រូវបានសាប រលាបដូចអំបិលត្រូវទឹក បន្ទាប់ពីតារាចម្រៀង
ក្រមិចក្រមើមសម្រស់ ស្រស់ផូរផង់ យូរី បានចេញមុខបកស្រា យប្រាប់គេហទំព័រ LookingTODAY
កាលពីកន្លងទៅថា នាងគ្មានទំនាក់ទំនង ស្នេហាជាមួយបុរសវ័យជាង ៣០ឆ្នាំ និងក៏គ្មាន ម្ចាស់ចិត្ត
នោះដែរ ។

បន្ទាប់ពីព័ត៌មានទាំងនោះ មិនទាន់បាត់ហុយ ផ្សែងស្រួលបួលផង តារាចម្រៀងវ័យក្មេង សម្បូរ
មន្តស្នេហ៍កញ្ញា យូរី ស្រាប់តែថ្មីៗនេះ លេចធ្លាយរូបថតកៀកកើ យជាមួយប្រុសក្មេងម្នាក់ ដែល
មានអាយុ ប្រហាក់ប្រហែលគ្នា នៅលើគេហទំព័រ Facebook បន្ទាប់ពីមានព័ត៌មាន ថាមានបុរស
វ័យជាង ៣០ឆ្នាំម្នាក់តាមសុំស្នេហ៍ ។


ចំពោះរូបភាពកៀកកើយ ស្និទ្ធស្នាលរបស់ យូរី ទាំងអស់នេះ ត្រូវបានមហាជន អ្នកប្រើប្រាស់
បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក មើលឃើញថាមានភាព ស្និទ្ធស្នាលយ៉ាងខ្លាំង ប្រៀងដូច
ជា គូសង្សារថ្មីថ្មោងអ៊ីចឹង ។

មិនតែប៉ុណ្ណោះសូម្បី តែនៅលើបណ្តាញ Facebook ក៏ត្រូវបានអ្នក បង្ហោះនោះ សរសេរថា ជា
សំណព្វចិត្តទៀតផង ។ ដូច្នេះមហាជនក៏ដូចជា អ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម ដ៏ពេញ
និយមមួយនេះ មានការងឿងឆ្ងល់ ថាតើបុរសម្នាក់នោះ ត្រូវជាអ្វីជាមួយយូរី បានជាស្និទ្ធស្នាល
នឹងគ្នាបែបនេះ ?

តែទោះជាយ៉ាណាកាលពី ពេលកន្លងទៅថ្មីៗនេះស្រីស្រស់ សាច់សដូចបណ្តូលចេក កញ្ញា យូរី
ធ្លាប់បានអះអាងប្រាប់ LookingTODAY ថា នាងមិនទាន់មានម្ចាស់ ស្នេហ៍មកឃុំគ្រង បេះដូងនាង
ទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yuri entertainment singer khmer star