CamNews

ព័ត៌មានអន្តរជាតិ 

កងទ័ពជើងទឹកវៀតណាម & ម៉ាឡេស៊ី ៖ គ្មានរកឃើញ បំណែកយន្តហោះ ម៉ាឡេស៊ី ធ្លាក់អីនោះទេ

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរវៀតណាម ក៏ដូចជា ម៉ាឡេស៊ី បានបញ្ជូន ឧទ្ធម្ភាគចក្រ របស់ខ្លួនទៅ ទីកន្លែង ដែលសង្ស័យថា មានការធ្លាក់យន្តហោះ ខណៈប្រទេសចិន បានអះអាងថា នៅទីនោះ​វា អាចជាកន្លែងធ្លាក់យន្តហោះ ក្រោយពីប្រព័ន្ធផ្កាយរណប របស់ខ្លួនចាប់បាន រូបភាព បំណែកមួយ ចំនួន នៅផ្តុំកន្លែងដែលសង្ស័យ តែដឹងអីថា ក្រោយពីអាជ្ញាធរ មានសមត្តកិច្ច បានបញ្ជូនឧទ្ធម្ភាគ ចក្ររបស់ខ្លួនភ្លាមៗ តាមការលើកឡើង មកទល់នឹងខណៈនេះ ពុំទាន់បានរកឃើញ អ្វីនោះទេ ។

លោក Datuk Azharuddin Abdul Rahman ជាប្រធាន នាយកដ្ឋាន អាកាសចរណ៍ ស៊ីវិល ម៉ាឡេ ស៊ីអោយដឹងថា វាគ្មានអ្វីនោះទេ ពួកយើងបានទៅដល់ទីនោះហើយ វាគ្មានអ្វីនោះទេ ។ ផ្ទុយទៅ វិញមន្រ្តីផ្លូវការវៀតណាម ក៏បានបញ្ជាក់ទន្ទឹមគ្នាផងដែរថា ផ្តុំនោះ ពួកយើងបាននាំគ្នា រុករកស្រាវ ជ្រាវសព្វគ្រប់អស់ហើយ ។


Datuk Azharuddin Abdul Rahman, the head of Malaysia's Department of Civil Aviation, said: "There is nothing. We went there, there is nothing."

គួរបញ្ជាក់ផងដែរថា រូបភាព សង្ស័យជាបំណែកយន្តហោះ ម៉ាឡេស៊ី គ្រាន់តែជាការលើកឡើងជា ជំហានដំបូង តែប៉ុណ្ណោះ ក្រោយពីផ្តិតជាប់ តាមរយៈប្រព័ន្ធផ្កាយរណប របស់ប្រទេសចិន ខណៈ​ ធ្វើអោយមានក្តីសង្ឃឹមបន្តិច ក្នុងប្រតិបត្តិការរុករក​ អស់រយៈជិត ១ អាទិត្យមកនេះ បើចាប់គិតពី ថ្ងៃដែលវាបានបាត់ខ្លួន ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា រដ្ឋាភិបាល ប្រទេសចិន បានចេញផ្សាយ រូបភាព ៣ ផ្សេងៗពីគ្នា សង្ស័យថា ជាបំណែកយន្តហោះ ម៉ាឡេស៊ី ដែលបានធ្លាក់ ក្រោយពីប្រព័ន្ធ ផ្កាយ​  រណប ​របស់ខ្លួន បានប្រមាញ់ ជាប់    អណ្តែតនៅលើផ្ទៃទឹក ពោលមាន ទីតាំង គឺនៅកន្លែង ដើមនៃ ការសន្មត់ថា   មានការធ្លាក់  ស្របពេលដែលមានការរុករក អស់ជាច្រើនថ្ងៃ ពោលនៅក្នុង ដែន ទឹក ប្រទេស វៀតណាម ភាគខាងកើត ប្រទេស ម៉ាឡេស៊ី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States