CamNews

តន្រ្តី 

"Like this" របស់ Wonder Girls ផ្អើលទាំងក្មេង

"Like this" របស់ Wonder Girls ផ្អើលទាំងក្មេង
កូរ៉េ៖ កូរ៉េខាងត្បូង ពិតជាសម្បូរតារាចម្រៀងមែន​ ពោលគឺប្រទេសនេះសម្បូរទៅដោយក្រុម
អ្នកចម្រៀង​ អ្នករុំាពេញនិយមទាំងប្រុស ស្រីតែម្ដង។ បទចម្រៀងក្រុមនីមួយអាចទាក់ទាញ
ប្រិយមិត្ដបានដោយសារ អត្ថន័យ ចង្វាក់ភ្លេង និងជាពិសេសគឺការរុំារបស់ក្រុមអ្នកចម្រៀងផ្ទាល់
តែម្ដង។


Wonder Girls ក៏ជាក្រុមល្បីមួយក្នុងប្រទេសកូរ៉េផងដែរ ពោលគឺក្រុមនេះមាននារីស្អាតៗរហូតដល់
ប្រាំនាក់ឯណោះ ជាពិសេសគឺក្បាច់រុំារបស់គេតែម្ដង គឺមានភាពរស់រវើក និងទាក់ទាញខ្លាំងបំផុត។
ថ្មីៗនេះទៀតសោត ក្រុម Wonder Girls ត្រូវបានគេអញ្ជើញអោយច្រៀងក្នុងកម្មវិធីមួយ ដែលអាច
ទាក់ទាញភ្ញៀវចូលទស្សនាដ៏ច្រើនលើសលប់ ជាពិសេសគឺក្មេងៗតែម្ដង។




គួររំលឹកជាថ្មីផងដែរថា៖ ការចូលច្រៀងក្នុងព្រឹត្តិការណ៍ 'Time Square Atrium' ក្នុងតំបន់ Young
deungpo នៃក្រុងសេអ៊ូល កាលពីថ្ងៃទី ២៤ មិថុនានេះ ក្រុម Wonder Girls ត្រូវទទួលបានការគាំ
ទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រិយមិត្ត ជាពិសេសគឺធ្វើអោយក្មេងៗទប់អារម្មណ៍មិនបានក៍នាំ
គ្នាឡើងរុំាយ៉ាងច្រើនកុះករទៀតផង។ នេះជាបទចម្រៀង​ ដែលមានចំណងជើងថា "Like This"
សូមចុចដើម្បីមើល និងស្តាប់៕




ដោយ​៖ សារិន
ប្រភព៖allkpop






Tags: entertainment korea song wonder Girls