CamNews

តន្រ្តី 

Ear Fun អាល់ប៊ុមថ្មីរបស់ CN Blue នឹងមានចេញលក់នៅក្នុងខែនេះ


CN Blue នឹងចេញលក់អាល់ប៊ុមទី៣របស់ខ្លួនដែលមានចំណងជើងថា Ear Fun ដែលបាន
ប្រកាសថានឹងចេញលក់ក្នុងថ្ងៃទី ២៧ ខែមិនាតែថ្មីៗនេះបានប្រាប់មកវិញថានឹងចេញលក់
នៅថ្ងៃទី ២៦ វិញ។ មិនត្រឹមតែប៉ុណ្ណោះ CN Blue នឹងចេញបង្ហាញភាគខ្លីលើអាល់ប៊ុមនេះ
នៅថ្ងៃទី២២ និង២៣។ CN Blue បានចេញផ្សាយបទ Still in Love មុនពេលដែលចេញលក់
អាល់ប៊ុមដើម្បីទាក់ទាញទឹកចិត្តអ្នកគាំទ្រដែលបទនេះបានសរសេរដោយ Jung Yong Hwa
ខាងអ្នកនាំពាក្យរបស់ FNC Entertainment បានប្រាប់ថា CN Blue បានរៀបចំបទចម្រៀង
ជាច្រើនអាល់ប៊ុមទោះបីជាមានការរវល់ក្នុងការចេញសម្ដែងក្រៅប្រទេសក៏ដោយ ហើយរាល់
អាល់ប៊ុមទាំងនោះនឹងមានចេញលក់ជាបន្តបន្ទាប់។

ដោយ៖ វឌ្ឍនា
ប្រភភពី៖ soompi

Tags: kpopcn blue