CamNews

តារា 

A Pink និង Huh Gak ត្រលប់មកសិល្បះវិញនៅខែក្រោយ!


ក្រុមល្បីរបស់ A Cube Entertainment គឺ A Pink និង Huh Gak បានប្រកាសថាពួកគេនឹងវិល
ចូលខ្លួនមកបម្រើវិស័យសិល្បះវិញនៅខែក្រោយនេះ។

ក្រុមទាំង២សុទ្ធសឹងតែជាក្រុមដែលសកម្មនិងល្បីប្រចាំឆ្នាំ២០១១។ បើតាមអ្នកនាំពាក្យរបស់
A Cube Entertainment បានប្រាប់ថា Huh Gak ទើបនឹងបញ្ចប់ការរៀបចំអាល់ប៊ុមថ្មីដែលជា
មុខមាត់នៃការចេញមុខក្នុងសិល្បះសារជាថ្មីហើយអាល់ប៊ុមនេះនឹងជាអាល់ប៊ុមមនោសញ្ចេតនា
ចំនែកឯ A Pink ក៏បានរៀបចំអាល់ប៊ុមថ្មីសម្រាប់ការវិលវិញរបស់គេផងដែរ។ ហើយ A Pink
ប្រហែលជាអាចលេចមុខមកវិញអំឡុងពាក់កណ្ដាលខែក្រោយតែព័ត៌មានសុពលយ៉ាងណា
គេពុំទាន់អោយដឹងនោះទេ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ allpop

Tags: kpopa pinkhuh gak