CamNews

ប្លែកៗ 

ប្លែកៗ៖ បុរសពោះម៉ាយចង់រៀបការ ជាមួយនឹងដើមឈើផ្លាស្ទីក

ស្នេហាអាចកើតមានចំពោះមនុស្សគ្រប់គ្នា មិនថាចាស់ឬក្មេង ប្រុសឬស្រី តែអ្វីដែលប្លែកនោះ
គឺមនុស្សមួយចំនួន មានស្នេហាដែលប្លែកៗ ខុសពីធម្មជាតិដូចជាបុរសមា្នក់ខាងក្រោមនេះជា
ដើមដែលគាត់ស្រលាញ់ដើមឈើណូអែលរបស់គាត់។

Andy Park បុរសចំណាស់អាយុ ៤៧ ឆ្នាំដែលគេស្គាល់គ្រប់គ្នាថាជា Mr. Christmas បានប្រាប់គេ
គ្រប់គ្នាថាគាត់ពិតជាស្រលាញ់និងចង់រៀបការជាមួយនឹងដើមណូអែលរបស់គាត់ខ្លាំងណាស់។
បុរសពោះម៉ាយម្នាក់នេះមកពី Melksham, Wilts បានប្រាប់ថា គាត់ស្រលាញ់ដើមណូអែលមួយនេះ
ជាងអ្វីៗទាំងអស់ហេតុនេះហើយបានជាគាត់មានគំនិតពិសេសចង់រៀបការយកដើមណូអែលនេះ
ជាដៃគូជីវិត។ គាត់បានប្រាប់ទៀតថា គាត់បានទិញចិញ្ជៀនរៀបការរួចទៅហើយ ថែមទាំងបាន
បំពាក់នៅលើមែកដើមណូអែលនេះផង។ ចំពោះអ្វីដែលគាត់គិតថាពិបាកនោះគឺថាគាត់ត្រូវរក
តាអាចារ្យដើម្បីប្រារព្ធពិធីរៀបការរបស់គាត់។ Andy បានបង្ហាញពីគំនិតរបស់គាត់ត្រង់ថា មានមនុស្ស
ជាច្រើនដែលគេបានរៀបការជាមួយនឹង សត្វចិញ្ចឹមរបស់គេ ចុះហេតុអីបានជាគាត់មិនអាចរៀបការ
ជាមួយនឹងដើមណូអែលផ្លាស្ទីកមួយនេះបាននោះ? គាត់បានទិញដើមណូអែលមួយនេះមកជាង
២ ឆ្នាំមកហើយក្រោយពេលដែលគាត់បានក្លាយជាបុរសពោះម៉ាយ។

ដោយ៖ Blank
ប្រភពពី៖ thesunUK