CamNews

អ្នកបើកបរតាក់ស៊ីម្នាក់រងគ្រោះដោយដើមឈើរលំមក លើ

អ្នកបើកបររថយន្តតាក់ស៊ីម្នាក់នៅក្នុងប្រទេសសឹង្ហបុរីដែលមានអាយុប្រមាណ៦០ឆ្នាំ
បានរងគ្រោះដោយដើមឈើមួយដើមបានរលំមកលោករថយន្តរបស់លោកហើយបាន
កាត់ប្រអប់ដៃទាំងពីររបស់លោកដែលបានកើតឡើងនៅក្នុងភ្លៀងធ្លាក់ដ៏ខ្លាំងមួយនៅ
រសៀលថ្ងៃពុធនេះ។
ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវ Tiong Bahru នៅក្បែផ្សារ Tiong Bahru
ប្រទេសសឹង្ហបុរី។

អាជ្ញាធរសឹង្ហបុរីបានទទួលទូរសព្ទ័នៅក្នុងម៉ោង១ហើយភ្លាមៗនោះបានបញ្ជូនរថយន្ត
ជំនួយទៅកាន់កន្លែងកើតហេតុ។ គ្មានអ្នកណាម្នាក់បានជាប់នៅក្នុងរថយន្តនោះទេ លើកលែងតែអ្នកបើករថយន្តតាក់ស៊ីម្នាក់ប៉ុណ្ណោះដែលពេលនេះគាត់ត្រូវបានទៅកាន់
មន្ទីរពេទ្យរបស់ប្រទេសសឹង្ហបុរីដើម្បីធ្វើការព្យាបាល៕

ប្រភពៈ Channel News Asia
ដោយ វឌ្ឍនា