CamNews

យល់ដឹង 

ដើមពោធិរបស់ព្រះពុទ្ធ នៅតែមានជីវិត ក្រោយពីជាង ២,៥០០ឆ្នាំ

ព្រះពុទ្ធបានត្រាស់ដឹងនៅក្រោមដើមពោធិព្រឹក នៅប្រទេសឥណ្ឌា កាលពី ២៥សតវត្សមុន ហើយ
បច្ចុប្បន្ន ដើមពោធិព្រឹក នៅតែមានជីវិត។

ព្រះពុទ្ធ ទ្រង់ជារាជបុត្រាមួយអង្គនៃត្រកូលក្សត្រមួយ ថ្វីបើប្រសូត្រមក ជារាជបុត្រារបស់ព្រះ
មហាក្សត្រ ប៉ុន្ដែ ព្រះអង្គមានការពេញចិត្តនឹងជីវិត និងទ្រព្យដែលទ្រង់មាននោះទេ ទ្រង់បានចាក
ចេញពីព្រះរាជវាំងដើម្បីស្វែងរកធម៌ពិត ដែលក្នុងអំឡុងពេលនៃការស្វែងរកធម៌នោះ ទ្រង់បាន
ជួបការលំបាក និងវេទនារាប់មិនអស់។ នៅក្នុងគម្ពីរមួយចំនួនបានសរសេរថា ព្រះអង្គបានត្រាស់
ដឹង ក្រោយពីការសម្មាធិរយៈពេល ៤៩ថ្ងៃ នៅក្រោមដើមពោធិព្រឹកមួយដើម ដែលស្ថិតក្នុងភូមិ
Bodh Gaya រដ្ឋ Bihar ប្រទេសឥណ្ឌា។

ព្រះសមណ​គោតម​(ព្រះពុទ្ធ) ទ្រង់បានក្លាយជាអ្នកបង្កើតព្រះពុទ្ធសាសនា ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ
ទ្រង់បរិបូណ៌​ដោយ​វិជ្ជា​និង​ចរណៈ ទ្រង់​មាន​ព្រះដំណើរ​ដ៏​ប្រពៃ ជា​អ្នក​ត្រាស់​ដឹង​ក្នុងត្រៃ​លោក ជា​
បុរស​បុគ្គល​ដ៏​ប្រសើរ​បំផុត ជា​សាស្តាចារ្យ​នៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ជា​អ្នក​ដាស់​តឿន​ឲ្យ​ភ្ញាក់​
រលឹក។

ក្រុមអ្នកស្រាវជ្រាវរបស់មន្ទីរស្រាវជ្រាវព្រៃឈើ នៅក្រុង Dehradun រដ្ឋ Uttarakhand ប្រទេសឥណ្ឌា
បានប្រកាសថា ដើមពោធិព្រឹក​ដែលព្រះពុទ្ធធ្លាប់គង់នៅ នៅតែមានជីវិតដល់សព្វថ្ងៃ។

Subhash Nautiyal អ្នកវិទ្យាសាស្ដ្រនៅមន្ទីរខាងលើថ្លែងថា ៖ "ដើមពោធិព្រឹកនេះ នៅតែមានជីវិត និង
ពេញដោយភាពស្រស់ត្រកាល"។

នៅក្បែរដើមពោធិនោះ ក៏មានប្រាសាទមួយដែលមានអាយុកាលប្រមាណជា ១,៥០០ឆ្នាំ ក៏នៅតែ
មានប្រាកដនៅទីនោះ។ ដើមពោធិ និងប្រាសាទនេះ គឺជាទីកន្លែងដ៏អស្ចារ្យមួយ ដែលទាក់ទាញ
ភ្ញៀវទេសចរណ៍អន្ដរជាតិបានយ៉ាងច្រើន ជាពិសេសអ្នកកាន់ព្រះពុទ្ធសាសនា មកពីប្រទេស កម្ពុជា
ជប៉ុន។ល។

ដោយ ៖ សូរីយា
ប្រភព ៖ VE