ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញភ័ស្ដុតាងដ៏គួរឱ្យជឿជាក់មួយ បង្ហាញថាត្បូងពេជ្រអាចនឹងមាន
នៅខាងក្រោមនៃបណ្ដាភ្នំទឹកកក នៅប៉ូលខាងត្រូវ។
ក្នុងដំណើរផ្សងព្រេង និងស្រាវជ្រាវនៅ ប៉ូលខាងត្រូវ ក្រុមអ្នកវិទ្យាសាស្ដ្រនៃមជ្ឈមណ្ឌលស្រាវជ្រាវ
ប៉ូលខាងត្បូងរបស់អង់គ្លេស បានរកឃើញគំរូថ្ម kimberlite នៅលើជម្រាលភ្នំ Meredith ភាគខាង
ជើងជួរភ្នំ Prince Charles ។ Kimberlite គឺជាថ្មភ្នំភ្លើងមួយប្រភេទ ដែលមានផ្ទុកត្បូងពេជ្រ។
ត្បូងពេជ្រ ត្រូវបានបង្កើតឡើងពី carbon សុទ្ធ ក្រោមកំដៅខ្ពស់ និងសម្ពាធខ្លាំង ស្ថិតនៅជម្រៅ
ប្រហែល ១៥០គីឡូម៉ែត្រ ក្នុងស្រទាប់សម្បកផែនដី។ នៅពេលភ្នំភ្លើងផ្ទុះឡើង កំអែរបស់វានឹងនាំ
មកជាមួយនូវសារធាតុត្បូវពេជ្រ ឡើងមកខាងលើផ្ទៃផែនដី។ ពេលនោះ ត្បូងពេជ្រ តែងត្រូវបាន
រក្សាទុកនៅខាងក្នុងថ្មប្រភេទផ្សេង ដែលហៅថា ថ្ម kimberlite។
យោងតាមទំព័រ BBC ការរកឃើញថ្មី kimberlite ធ្លាប់ត្រូវបានគេចាត់ទុកជាគន្លឹះសំខាន់ក្នុងការ
ស្វែងរកត្បូងពេជ្រ។ ត្បូងពេជ្រ ត្រូវបានគេកំណត់សម្គាល់ឃើញថា មានច្រើន នៅក្នុងតំបន់មួយ
ចំនួន ក្នុងពិភពលោក ពិសេសគឺនៅអាហ្វ្រិក អូស្ដ្រាលី ឬស៊ីបេរី។
ក្រុមអ្នកវិទ្យាសាស្ដ្រឱ្យដឹងថា នេះគឺជាលើកដំបូងដែលគេបានរកឃើញថ្ម kimberlite នៅប៉ូលខាង
ត្បូង។ ការរកឃើញ kimberlite នេះ នឹងបើកផ្លូវឱ្យមានការស្រាវជ្រាវបន្ថែមអំពីប្រភេទរ៉ែដ៏មានតម្លៃ ក្នុងតំបន់ដែលពេញដោយផ្ទាំងទឹកកកនេះ។
យ៉ាងនេះក្ដី ក្រុមអ្នកស្រាវជ្រាវក៏បានឱ្យដឹងដែរថា សកម្មភាពរុករករ៉ែត្បូងពេជ្រ នៅប៉ូលខាងត្បូង
ក្នុងបំណងពាណិជ្ជកម្ម នឹងត្រូវបានហាមឃាត់។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ TR