CamNews

ភាពយន្ត 

សំណើចសើចក្កាក់ក្អាយក្នុងឱកាស ចូលឆ្នាំចិន ជាមួយខ្សែភាពយន្ត “កំពូលអ្នកប្រណាំងឡាន”

កំសាន្ត ៖ ខ្សែភាពយន្ត “កំពូលអ្នកប្រណាំងឡាន” នឹងមានចាក់បញ្ចាំងនាថ្ងៃបុណ្យចូលឆ្នាំចិន ដែលជាកាដូរឆ្នាំថ្មីពីផលិតករដ៏ល្បីរបស់ប្រទេសចិនគឺលោក Han Han។ ខ្សែភាពយន្តនេះបានប្រជុំទៅដោយតារាសម្ដែងជួរមុខរបស់ប្រទេសចិន ដែលពួកគេម្នាក់ៗសុទ្ធតែមានទេពកោសល្យខ្ពស់ក្នុងការសម្ដែង។


ខ្សែភាពយន្តនេះនិយាយពីជិវិតរបស់អ្នកប្រណាំងឡានមួយរូប ដែលបានជួបនៅផលវិបាកក្នុងការត្រលប់មកចូលក្នុងវិស័យប្រណាំងឡានសារជាថ្មី។ គាត់នឹងជួបនៅរឿងរ៉ាវជាច្រើន កំឡុងពេលត្រលប់មករកអាជីពជាអ្នកប្រណាំឡានដ៏ល្បីម្ដងទៀត។ គាត់ចង់បើកភ្នែក ក្មេងៗជំនាន់ក្រោយអោយដឹងពីស្នាដៃដ៏អស្ចារ្យរបស់គេ។ ជាមួយនឹងការខ្វះខាតនៅប្រាក់ ឡាន ដែគូរ និងសូម្បីតែកាតគ្រីឡាន។ សំណើចសើចក្អាក់ក្អាយ នឹងកើតមានឡើននៅពេលដែលគេ ជួបនៅភាពខ្មាសអៀនជាច្រើននៅចំពោះមុខ។


ជាមួយនឹងខ្សែភាពយន្ត “កំពូលអ្នកប្រណាំងឡាន” លោកអ្នកនឹងបានជួបនៅគ្រប់រស់ជាតិ ជាពិសេសគឺសេចក្ដីស្រលាញ់រវាងឪពុកនិងកូន មិត្តនិងមិត្ត និងភាពកក់ក្ដៅនៅក្នុងគ្រួសាររបស់ស្ដេចប្រណាំឡាន។ លើសពីនេះទៅទៀតគឺបង្ហាញពី ការសម្រេចចិត្តធ្វើអ្វីដែលខ្លួនស្រលាញ់។


កុំភ្លេចនាំមនុស្សដែលអ្នកស្រលាញ់ មិនថាជាដៃគូរ មិត្តភក្តិ គ្រួសារ ឪពុកម្ដាយអ្នក ទៅទស្សនាខ្សែភាពយន្ត “កំពូលអ្នកប្រណាំងឡាន” ដើម្បីទទួលនៅភាពរីករាយក្នុងឱកាសចូលឆ្នាំថ្មីទាំងអស់គ្នា។ ចង់ដឹងថារឿង “កំពូលអ្នកប្រណាំងឡាន” សើចកម្រិតណានោះ កុំភ្លេចរង់ចាំទស្សនាខ្សែភាពយន្តនេះនៅរោងភាពយន្តដែលនឹងមានចាក់បញ្ចាំងនៅថ្ងៃទី ០៥ ខែកុម្ភៈ នេះតទៅ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Movie Article