ការរាំប្រកបដោយភាពទាក់ទាញរបស់ Beatrix Von Bourbon បានធ្វើអោយអ្នកផលិតកម្មវិធី
Britain's Got Talent របស់អង់គ្លេសជួបបញ្ហា។
នៅក្នុងជុំជម្រុះដែលបានធ្វើឡើងនៅ Blackpool កាលពីថ្ងៃទី ១៣ មិនា Beatrix Von Bourbon
អាយុ ២៧ឆ្នាំ(ដែលជាអ្នករបាំអាក្រាត)បានបង្ហាញខ្លួននៅលើឆាក បង្កអោយមានការជជែក
វែកញែកពីសំណាក់ទស្សនិកជន។
បង្ហាញខ្លួនជាមួយនឹងភាពជិតលើជិតក្រោម គេកម្រនឹងដឹងថា Bourbon ត្រូវឡើងឆាក Got
Talent ដែលជាកម្មវិធីទូរទស្សន៍មួយត្រូវបានគេចាប់អារម្មណ៍ច្រើនបំផុត។ Bourbon ត្រូវដោះ
សំលៀកបំពាក់បន្ដិចម្ដងៗរហូតដល់ចុងឈុតសំដែង iTV ត្រូវប្រើបច្ចេកទេសដើម្បីបិទបាំង
ដើមទ្រូងរបស់នាង។
បើទោះជាការសំដែងបានធ្វើអោយទស្សនិកជនក្ដៅខ្លួន ប៉ុន្ដែ Bourbon ក៏បានធ្វើអោយក្រុម
មេប្រយោគពេញចិត្ត។ នាងទទួលបានការយល់ព្រមអោយបន្ដការប្រកួតនៅក្នុងជុំបន្ទាប់។
សូម្បីតែមេប្រយោគតឹងរឹង Simon Cowell ក៏មានការពេញចិត្តនឹងការសំដែងរបស់ Bourbon។
ប៉ុន្ដែការសំដែងរបស់ Bourbon បានធ្វើអោយគណកម្មធិការផលិតកម្មវិធី Got Talent ជួប
នឹងបញ្ហា។ បន្ទាប់ពីការសំដែងរបស់ Bourbon ស្ថានីយទូរទស្សន៍បានទទួលការហៅទូរស័ព្ទ
រាប់រយលើកដែលនិយាយពីការមិនពេញចិត្ត។ ស្ថាប័នគ្រប់គ្រងកម្មវិធីទូរទស្សន៍នៅអង់គ្លេស
បានចាប់ផ្ដើមធ្វើការដើម្បីវាយតម្លៃផលប៉ះពាល់របស់កម្មវិធីចំពោះទស្សនិកជន៕
Bourbon ចាប់ផ្ដើមសំដែង
Bourbon ចាប់ផ្ដើមដោះសំលៀកបំពាក់
Bourbon រាំបង្ហាញឈុតក្នុង និងដើមទ្រូង
មេប្រយោគ Simon Cowell ពេញចិត្តនឹងការសំដែងរាប់ Bourbon
ពិធីករកំប្លែង និងឈុតក្នុងរបស់ Bourbon
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing