CamNews

តន្រ្តី 

ក្មេងស្រីអាយុ ៧ ឆ្នាំ ចូលប្រលងចំរៀង ច្រៀងបទយ៉ាងកំសត់ ធ្វើអោយគណកម្មការ និងពិធីករ ស្រក់ទឹកភ្នែក

កម្មវិធី Got Talents គឺជាកម្មវិធី សម្តែងសមត្ថភាព មួយដ៏ល្បី ទូទាំងពិភពលោក ដែលត្រូវបាន ប្រទេស នីមួយៗទិញ​សិទ្ធិ យកទៅផលិត ។ ថ្មីៗនេះមានកុមារីម្នាក់ ដែលទើបតែ មានអាយុ ៧ ឆ្នាំប៉ុណ្ណោះ បាន ឆក់យកបេះដូង របស់ទស្សនិកជន និងគណកម្មការ ស្រក់ទឹកភ្នែក ជាមួយនិង សំលេងរបស់នាង ។ កុមារីម្នាក់នេះ មានឈ្មោះថា Angelina Jordan បានចូលប្រលងកម្មវិធី Got Talents របស់ប្រទេស ន័រវេ ជាមួយនិង ការច្រៀងបទ ចាស់មួយ ដ៏កំសត់មួយ ដែលមានចំណង ជើងថា “ Gloomy Sunday “ ដែលអ្នកសំនៀងដើម គឺជាជនជាតិ ហុងហ្ការី ហើយត្រូវបាន ថត សារជាថ្មី និងច្រៀងដោយ Billie Holiday ។ ទោះបីជាបទ នេះមិនមាន ត្រូវការអោយស្រែក សំលេងខ្ពស់ មែនតែ បទនេះ ត្រូវការ ការចេះលើកដាក់ និងថ្មមសំលេង លាយជាមួយ និងការ បញ្ចូល មនោសសញ្ចេតនា ទើបអាចអោយ អ្នកស្តាប់ កំសត់តាម បទភ្លេងបាន ។ ឥលូវយើងទៅ ស្តាប់សំលេង របស់នាងទាំង អស់គ្នាទៅមើល ៕




ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube 


Tags: star singer angelina jordan got talent gloomy sunday