CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក បញ្ជូននាវា ពិឃាត ទៅតំបន់ សង្ស័យមានការធ្លាក់ យន្តហោះ ម៉ាឡេស៊ី

ព័ត៌មានអន្តរជាតិ ៖ ដូចទៅនឹងបណ្តាប្រទេសផ្សេងទៀត ដូចគ្នាដែរ សហរដ្ឋអាមេរិក បានបញ្ជូននា វាចម្បាំង ពិឃាត បាញ់ទម្លាក់គ្រាប់ម៉ីស៊ីលរបស់ខ្លួន ទៅកាន់ ដែនទឹក ប្រទេសវៀតណាម ក្នុងប្រតិ បត្តិការជួយរុករក យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួននោះ នេះបើយោងតាមដកស្រង់ អត្ថបទ ផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ស៊ិនហួរ ។

បន្ថែមពីលើនេះ បើតាមការអោយដឹងពី កងទ័ពជើងទឹក សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ ម្សិលមិញ នេះអោយដឹងថា នាវា ពិឃាត បាញ់ទម្លាក់គ្រាប់ម៉ីស៊ីល មួយគ្រឿងនោះ មានឈ្មោះថា USS Kidd នឹងចូលរួមជាពិសេស ជាមួយនឹងនាវា USS Pinckney ដែលបានបញ្ជូនទៅមុន ក្នុងជំនួយប្រតិបត្តិ ការរុករក យន្តហោះ ម៉ាឡេស៊ី Beoung 777 MH370 ។


សេចក្តីរាយការណ៍ បន្តអោយដឹងថា USS Kidd ជានាវាពិឃាតមួយ ដែលត្រូវបានគេធ្វើឡើងជាពិ សេសក្នុងប្រតិបត្តិការ រុករក និងជួយសង្គ្រោះ ខណៈវា អមទៅដោយឧទ្ធម្ភាគច្រពីរគ្រឿង MH-60R ដោយនៅក្នុងនោះ USS Kidd មានមុខងារជាពិសេសក្នុងការប្រឆាំង ទៅនឹង សង្គ្រាមដែនទឹក ក៏ដូច ជាការ តាមដាន ស៊ើបអង្កេត ទៅលើដែនវិសាលភាព ដែនសមុទ្រជាដើម ។


គួររំឭកផងដែរថា វត្តមាន នាវា USS Pinckney បានមកដល់ តំបន់រុករក មុននឹងនាវា USS Kidd ស្របពេលដែលវាត្រូវបាន អាជ្ញាធរ បញ្ជូនមកជាបន្ទាន់ បើទោះជាជាប់បេសកម្ម ហ្វឹកហ្វើនក៏ដោយ ចុះ ។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ប្រ ទេសម៉ាឡេស៊ី ផ្ទុកអ្នកដំណើរ ២២៧ នាក់ រួមមានទារក តូច ពីររូប និង បុគ្គលិក បម្រើការលើ យន្តហោះ ១២ នាក់ នោះ បានបាត់ខ្លួន ខណៈធ្វើដំណើរ ឆ្ពោះពីក្រុង Kuala Lumpur ទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិន ពោលបានបាត់ខ្លួន មួយម៉ោងក្រោយ បន្ទាប់ពីធ្វើការហោះហើរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States