ថ្មីៗនេះ ឧបករណ៍មួយឈុតសំរាប់បណ្តាគូស្នេហ៍ទូទៅ បានបង្ហាញខ្លួននៅលើទីផ្សារ។ ឧបករណ៍
មួយឈុតនេះនឹងជួយឲ្យគូស្នេហ៍បង្កើតបានជាស្នាដៃគំនូរមួយ ក្នុងពេលកំពុងរួមភេទ។ គំនិតច្នៃ
ប្រឌិតនេះ ពេលបង្ហាញណែនាំត្រូវបានទទួលនូវការប្រកែកតវ៉ាគ្នាយ៉ាងខ្លាំង ក្នុងចំណោមមហា
ជនទូទៅ។
មនុស្សមួយចំនួនបានយល់ថា នេះគឺជាការច្នៃប្រឌិតដ៏អស្ចារ្យមួយ ដើម្បីបង្កើតនូវអនុស្សាវរីយ៍
មិនអាចបំភ្លេចបាន សំរាប់បណ្តាគូស្នេហ៍ដែលជិតនឹងរៀបការ។ ជាក់ស្តែង ក៏មានគំនិតប្រឆាំង
មួយចំនួនបាននិយាយថា គំនិតច្នៃប្រឌិតនេះនឹងធ្វើឲ្យមានការធ្លាក់ចុះនូវតំលៃនៃរូបគំនូរ ក៏ដូចជា
តំលៃនៃសេចក្តីស្នេហាផងដែរ។
គំនិតច្នៃប្រឌិតនេះ ត្រូវបានច្នៃឡើងដោយវិចិត្រករ ជនជាតិអាហ្រ្វិកខាងត្បូង គឺលោក Jeremy
Brown ជាមួយនឹងការដាក់ឈ្មោះថា “សេចក្តីស្នេហា គឺជាសិល្បៈ”។ លោក Brown ចង់ឲ្យបណ្តា
គូស្នេហ៍ដែលកំពុងតែស្រលាញ់គ្នា បង្កើតបានជាអនុស្សាវរីយ៍ដ៏ពិសេសមួយមិនអាចបំភ្លេចបាន
សំរាប់ជីវិតសេ្នហាផ្ទាល់ខ្លួនរបស់ពួកគេ៕
បណ្តាស្នាដៃដែលបានមកពីគូស្នហ៍មួយចំនួន ត្រូវបានយកមកតាំងពិព័រណ៍
ដោយ៖ សិលា
ប្រភព៖ k14