CamNews

តារា 

ទេព បូព្រឹក្ស ឈឺក្បាល​វិល​មុខ​នឹង Account Facebook ក្លែង​ក្លាយ

ភ្នំពេញ៖ តារាចម្រៀងស្រស់វ័យក្មេង ទេព បូព្រឹក្ស ទើបតែស្ងប់ស្ងាត់បន្តិច ពីរឿងរ៉ាវមិនល្អ
ដែលកំពុងតែតាមជាន់ក នាងបន្តបន្ទាប់ ពេលនេះនាងបាន ជួបរឿងភ័យព្រលឹង ចុងសក់ទៀត
ហើយ ។ ថ្មីៗនេះនាងត្រូវបាន ជនអនាមិកមួយក្រុម បានប្រើប្រាស់គណនីហ្វេសប៊ុក ក្លែងក្លាយ
រួចដាក់រូបនាង ដោយប្រើឈ្មោះ ទេព បូព្រឹក្ស ដូចគណនី ដែលនាងកំពុងប្រើប្រាស់ សម្រាប់
ប្រាស្រ័យ ទាក់ទងជាមួយអ្នកគាំទ្រ និង មិត្តសិល្បះនានា ។ រួចពួកក្រុមនោះបាន ប្រើប្រាស់
ពាក្យសម្ដី ប៉ះពាល់យ៉ាងច្រើន ដល់រាជរដ្ឋាភិបាល ដែលសុទ្ធសឹង ជាពាក្យសម្ដី គ្រោតគ្រាត
មិនសមរម្យ ។

ប្រភពពីអ្នកគាំទ្រ ទេព បូព្រឹក្ស បាននិយាយថា នាងមិនសប្បាយ ចិត្តទាល់តែសោះ ព្រោះនាង
មិនចង់ ឲ្យមានរឿងបែបនេះ កើតឡើងនោះទេ នាងជាមនុស្សស្រីម្នាក់ ដែលពូកែរាំរែកមែន តែ
ពេលខ្លះមានរឿងរ៉ាវច្រើន ពេកប្រាកដជាមិនស៊ូ បានដូចគ្នា។ បើយកទៅលេងលក្ខណៈធម្មតាៗ
មិនអីទេ តែនេះរឿងប្រទេសជាតិ មិនអាចលេងសើចបានទេ ។ ពេលខ្លះនាងយំព្រោះ ហេតុអី
បានជាមានរឿងរ៉ាវ ច្រើនយ៉ាងនេះ ? ចុះអ្នកផ្សេងៗ ម៉េចក៏មិនជួបដូចនាងអ៊ីចឹង ?

ពាក់ព័ន្ធនឹងបញ្ហានេះ តារាចម្រៀងពូកែរាំ សម្រស់ស្អាតវ័យក្មេង ទេព បូព្រឹក្ស បានប្រាប់ Looking
TODAY ថា នាងពិតជាហត់នឿយណាស់ នាងមិនដែលទៅធ្វើអីអាក្រក់ដាក់អ្នកណា តែម្ដ៉េចក៏
ចងកម្មចងពារ នឹងនាងម្ល៉េះ ? ប្រហែលជាអ្នកមិនឆ្ងាយទេ ព្រោះស្គាល់លេខទូរស័ព្ទ នាងយ៉ាង
ច្បាស់ទៀតផង ។ ពេលពួកនាងនិងអ្នកគាំទ្រនាំគ្នា Repport គណនីនោះ បែរជាអត់សកម្មភាព។
តែពេលស្ងាត់បន្តិច ក៏ចេញមកទៀតគ្រហើរៗ ។

ទេព បូព្រឹក្ស បន្តថាយូរៗទៅមិនដឹងធ្វើម្ដ៉េចទេ ព្រោះអ្នកដែលបន្លំធ្វើជានាងនោះឆ្លាតខ្លាំងណាស់
តែនាងក៏បានថត ភស្ដុតាងជាច្រើន រួចជាស្រចដែរ ដើម្បីវែកមុខជនខិលខូចនោះ ។ នាងនិយាយ
គណនីនោះបាននិយាយ ប្រាប់អ្នកគាំទ្រនាង ថាវាពិតជា បូព្រឹក្ស រួចនិយាយប៉ះពាល់ ដល់តារា
ចម្រៀង រួមផលិតកម្មទៀត តែនាងសុំមិនបញ្ចេញឈ្មោះ ។

ចំណែកលោក អ៊ិន ទីតូ ថ្នាក់ដឹកនាំក្នុងផលិតកម្ម ហង្សមាស ក៏បានចេញមុខអន្តរាគមន៍ ក្នុងរឿង
នេះដែរ លោកបានសំណូមពរឲ្យ មិត្តក្នុងហ្វេសប៊ុក នាំគ្នា Repport ទៅ គណនីនោះ ប្រាកដជា
បាត់មិនខាន ។ នៅពេលនេះ គណនីក្លែងក្លាយនោះ មិនទាន់បាត់នៅឡើយទេ ដែលដូចជាស្រ
មោលតាមលង បូព្រឹក្ស ។ តែនាងយល់ថា អ្នកសាងអាក្រក់ច្បាស់ ជាមិនរួចខ្លួនឡើយ ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: tep bopreuk entertainment khmer star singer