CamNews

យល់ដឹង 

សិល្បះនៃការសាក់សំរុងដៃ "Sleeve Tattoo"

ការសាក់សំរុងដៃឬភាសាអង់គ្លេសដែលហៅថា Sleeve Tattoo នោះលោកអ្នកតែងតែឃើញ
តារាចំបាប់អាមេរិកមួយចំនួនធំនិយមសាក់បែបនេះ តែលោកអ្នកដឹងទេថាវាមានន័យយ៉ាង
ណា? ការពិតទៅការសាក់ Sleeve Tattoo នេះគឺជាសិល្បះតុបតែងខ្លួនមួយដែលគេប្រើប្រាស់
រូបសាក់តូចៗជាច្រើនអាចមានដល់រាប់រយដើម្បីបង្កើតជារូបសាក់ធំមួយនៅបណ្ដោយដៃពី
ស្នាមកដល់កដៃ ឬក៏អាចត្រឹមពាក់កណ្ដាលកែងដៃចុះមកក្រោមទៅតាមការនិយមរបស់អ្នក
សាក់។ សិល្បះនៃការសាក់សំរុងដៃនេះមានដើមកំនើតចេញមកពីប្រទេសជប៉ុន ដែលពួក
កងទ័ពសាម៉ូរៃ តែងតែសាក់សឹងតែពេញខ្លួនជាពិសេសគឺខ្នងនឹងសំរុងដៃ ក្រោយមកវាបាន
រីកសាយមកដល់ពិភពលោកខាងលិចតាមរយៈក្រុម Mafia Yakuza ដែលជាក្រុម Mafia ធំ
បំផុតរបស់ជប៉ុន តែសម្រាប់ការសាក់របស់លោកខាងលិចនឹងជប៉ុនគឺខុសគ្នាត្រង់ថាជប៉ុន
គេនិយមសាក់ដិតហើយសាក់ជាការរំលេចពណ៌ តាមទំលៀមទំលាប់ជប៉ុន ចំនែកឯពួកខាង
លោកខាងលិចជាពិសេសសហរដ្ឋអាមេរិកគេនិយមការសាក់បែបជាស្រមោល និងមិនមាន
ពណ៌លាយនោះទេ។ ទោះបីជាសហរដ្ឋអាមេរិកជាប្រទេសសេរីក៏ពិតមែនតែសម្រាប់អង្គភាព
មួយចំនួនបានហាមមិនអោយមានការសាក់សំរុងនេះនោះទេ ដូចជាអង្គភាពម៉ារីនជាដើម
គឺមិនអោយទាហានម៉ារីនមានការសាក់របៀបនេះនោះទេ តែអាចមានស្នាមសាក់បែបដទៃ
បាន។ ខាងក្រោមនេះគឺជាគំរូស្នាមសាក់របស់តារាមួយចំនួនហើយក្នុងនោះ យើងក៏បាន
រកឃើញមានរូបខ្លះដែលជារូបសាក់សំរុងដៃជារូបប្រាសាទខ្មែរនិងអប្សរាខ្មែរផងដែរ៖

សាក់ក្បាច់ប្រាសាទនិងអប្សរាខ្មែរ


Adam Levine

Eminem

Lil Wayne

David Beckham

ចុះលោកអ្នកគិតយ៉ាងណាដែរចំពោះសិល្បះតុបតែងខ្លួនប្រភេទនេះ?
ដោយ៖ វឌ្ឍនា