CamNews

ម៉ូដែល 

Urban chick ជាស្ទីលសម្លៀកបំពាក់ ជួយបញ្ចេញភាពទាក់ទាញ

ផាសុខភាព  និងស្ទីលថ្មី គឺជាគោលការណ៍ពីរ ដែលបង្កើតបានជាការទាក់ទាញ ដែលមិនអាច
ប្រកែកបាននៃការនិយមម៉ូដែល Urban chick ក្នុងរយៈពេលកន្លង។ អ្នកគួរតែសាកល្បង ជ្រើស
រើសស្ទីលសាមញ្ញ និងស្រួលស្លៀកពាក់ ព្រមទាំងប្រកបដោយភាពជាយុវវ័យ តាមរយៈ ម៉ូដែល
Urban chick ។

ដោយគ្រាន់តែចំណាយពេលបន្ដិចទៅលើការជ្រើសរើស និង mix សម្លៀកបំពាក់ អ្នកនឹងប្រែ
ក្លាយខ្លួនឯងទៅជានារីថ្មីមួយ  ដែលមានភាពទាក់ទាញ និងលេចធ្លោជាងមុនមិនខាន។  ខាង
ក្រោមនេះគឺជាបណ្ដាសម្លៀកបំពាក់ ស្ទីល Urban chick ដែលអ្នកគួរតែមាន ៖


តើអ្នកចង់ឱ្យខ្លួនឯង មានភាពឆើតឆាយ និងទាន់សម័យ ដូចនារីដែលប្រើប្រាស់អាវយឺត
ក្នុងរូបថតនេះ!


សំពត់ក្រឡាខ្មៅ ស ដែលមានជើងសំពត់បញ្ឆិតបន្ដិច បូករួមនិងអាវយឺតគ្មានដៃពណ៌ខ្មីដែរនោះ ជួយឱ្យអ្នកបញ្ចេញបាននូវភាពជានារីវ័យក្មេង គួរជាទីស្រឡាញ់។


អាវយឺតវែងគ្មានដៃ ឬអាចហៅថា រ៉ូបខ្លីដែលមានពណ៌ខ្មៅ និងស នេះ ជួយឱ្យអ្នកបង្ហាញ
នូវភាពស្រស់ស្អាតដោយឡែក និងទាក់ទាញក្នុងចំណោមស្រីស្អាត។


ខោរឹបពណ៌ស លាយពងជីងចក់ខ្មៅ រួមនិងអាវយឺតធំ ដៃខ្លីពណ៌ខ្មៅ នាំមកនូវភាពប្លែកភ្នែកបែប
យុវវ័យ។ អ្នកអាចប្រើប្រាស់ឈុតនេះ ដើម្បីស្លៀកដើរកំសាន្ដក្រុងរៀងរាល់ពេលស្ងាចក៏បាន។


ប្រហាក់ប្រហែលនឹងម៉ូដែលខាងលើ ប៉ុន្ដែ ប្រសិនបើការផាត់មុខ ធ្វើសក់ និងការពាក់គ្រឿង
អលង្ការបែបនារីសម័យថ្មីបន្ថែមទៀត អ្នកនឹងកាន់តែលេចធ្លោ និងឃ្យូតជាងមុនមិនខាន។


អាវយឺតឆ្នូតខ្មៅ ស និងខោខ្លីលើភ្លៅបែបនេះ ពិតជាស៊ិចស៊ី!


អាវយឺតធំ គ្មានដៃ និងមានបោះពុម្ភអក្សរធំៗ នៅត្រង់ដើមទ្រូង គឺជាម៉ូដែលសម្លៀកបំពាក់មួយ
កំពុងពេញនិយមជាខ្លាំង ពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ន។ ប្រសិនអ្នក ចង់បញ្ចេញភាពស្រស់
ស្អាតដោយឡែករបស់ខ្លួន ចូរពាក់វ៉ែនតាបែបអ្នកលេងស្ទីលផង ព្រោះវានឹងជួយលើកសម្រស់
ថែមមួយកម្រិតទៀត។



ដោយ ៖ តារា
ប្រភព ៖ TCF


Tags: Urban chick style clothes fashion model youth