CamNews

តារា 

Chris Brown ត្រូវបានចាប់ខ្លួន និងដេកគុក ដោយសារប្រើប្រាស់អំពើហិង្សា

Chris Brown ត្រូវបានគេស្គាល់ថា ជាតារាចំរៀងប្រុសម្នាក់ ដែលធ្លាប់ប្រើប្រាស់អំពើហិង្សា
លើអតីតមិត្តស្រី Rihanna យ៉ាងធ្ងន់ធ្ងរ ដែលធ្វើអោយខ្លួន ជាប់គុកអស់មួយរយៈ ។ ហើយ
បើទោះបីជាធ្លាប់ជាប់គុក ដោយសារតែអំពើហិង្សាក៏ដោយ ក៏តារាចំរៀងម្នាក់នេះមិនដែល
រៀងចាលដែរ ។

Chris Brown

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ វេលាម៉ោង ៤ និង ២៥ នាទីព្រឹកនៅអាមេរិច ប៉ូលីសបាន
ទទួលទូរស័ព្ទប្តឹងមួយ ពីការវាយតប់គ្នានៅសណ្ឋាគារ W Hotel នៅរដ្ឋ Washington DC ។
ដៃគូជំលោះគឺ Chris Brown រួមជាមួយអង្គរក្ស ហើយជនរងគ្រោះវិញគឺបុរសម្នាក់ផ្សេងទៀត ។
បន្ទាប់ពីមានជំលោះបន្តិចបន្តួច Chris Brown និងអង្គរក្ស បានព្រួតគ្នាវាយបុរសម្នាក់នោះរួច
រហូតដល់ត្រូវ បញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ។ ប៉ូលិសបានចាប់ខ្លួនក្រុមរបស់ Chris Brown
បញ្ជូនទៅប៉ុស្ត៍ប៉ូលីស ហើយដេកគុកសិន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅ
ថ្ងៃច័ន្ទនេះ ។



គួរបញ្ជាក់ផងដែរថា ទោសដែល Chris Brown បានធ្វើទៅលើ Rihanna នៅមិនទាន់ដាច់
ស្រេចនៅឡើយ ហើយឥលូវនេះ ជាមួយនិងទោសបន្ថែមនេះទៀត អាចធ្វើអោយ Chris
Brown ត្រូវជាប់គុកសារជាថ្មីម្តងទៀត ជាដាច់ខាត ៕ 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star entertainment hollywood singer chris brown rihanna