CamNews

តារា 

ប្រវត្តិរូបសង្ខេប របស់ សារាយ សក្ខណា

កញ្ញា សារាយ សក្ខណា ជាតារាសម្ដែង និងតារាបង្ហាញម៉ូដដែលល្បីឈ្មោះ ហើយយុវវ័យភាគ
ច្រើនស្គាល់នាងជាតារាមិនសូវមានរឿងអាស្រូវថ្ងៃនេះយើងខ្ញុំចង់នាំលោកអ្នកអោយបានស្គាល់
នូវប្រវត្តិត្រួសៗរបស់តារារូបនេះ។

កញ្ញា សារាយ សក្ខណា កើតថ្ងៃទី ២៥ ខែមិនា ឆ្នាំ ១៩៩១ ដែលមកដល់ឆ្នាំ ២០១២ នេះនាងមាន
អាយុ ២១ ឆ្នាំ ឪពុកឈ្មោះ ជា សារាយ ជាមន្រ្តីរដ្ឋចូលនិវត្តន៍ ម្ដាយឈ្មោះ ចាប សម្ផស្ស ជាមេផ្ទះ
នាងជាកូនច្បងនិងជាកូនស្រីតែមួយគត់ក្នុងចំនោមបងប្អូនទាំង ៤ នាក់ក្នុងគ្រួសារ។

ក្នុងឆ្នាំ ២០០៦ ខណៈដែលនាងមានអាយុ ១៦ ឆ្នាំប៉ុណ្ណោះនាងបានចូលរួមក្នុងកម្មវិធី Freshie
Contest ដែលនាងបានទទួលចំណាត់ថ្នាក់លេខ ៤ ដោយសារការខិតខំនិងទេពកោសល្យរបស់
នាងផ្ទាល់។ ប៉ុន្មានខែក្រោយមកទៀតនោះនាងបានចូលរួមក្នុងកម្មវិធីប្រឡងមួយដែលនាងបាន
ទទួលជ័យលោភីហើយជីវិតរបស់នាងក៏ចាប់ផ្ដើមផ្លាស់ប្ដូរតាំងពីពេលនោះមក។

មកដល់ពេលនេះនាងបានចូលរួមក្នុងការថតខ្សែភាពយន្តច្រើនជាង ២០ រឿងនិងចូលរួមក្នុងការ
សម្ដែងកម្មវិធីទូរទស្សន៍ និងចម្រៀងច្រើនរាប់ភ្លេចមកហើយ ដោយក្នុងនោះខ្សែភាពយន្តដំបូង
ដែលមានវត្តមាននាងសម្ដែងនោះគឺរឿង "នៅកំលោះដល់ណា?" របស់ផលិតកម្មខ្មែរមេគង្គ។

គួររំឭកផងដែរថា សារាយ សក្ខណា បានចេញទៅសម្តែងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៦ ខែ
កុម្ភៈ ឆ្នាំ ២០១២ កន្លងទៅរយៈពេល ពីរខែកន្លះ ដោយរួមដំណើរជាមួយតារាចម្រៀង ឈិត សុវណ្ណ
បញ្ញា ។ ការសម្តែងប្រកបដោយ ភាពជោគជ័យ កាលណោះ សារាយ សក្ខណា ក៏មានការអាក់អន់
ស្រពន់ចិត្តខ្លះៗ ដោយសារបុរសនៅទីនោះភាគច្រើននិយាយថា នាងមានរូបរាងមិនសិចស៊ី និង
ដើមទ្រូងតូច...ជាដើម តែរូបសម្រស់បែបនារីខ្មែរ រួមជាមួយអត្តចរិតរួសរាយរបស់តារា ស្រីសម្បុរ
ស្រអែមម្នាក់នេះ បានឆក់បេះដូងបុរសខ្មែរដែលរស់នៅអាមេរិកឱ្យ រំជើបរំជួលមិនតិចនាក់ទេ។ ជា
មួយគ្នានេះ សារាយ សក្ខណា ក៏មានទំព័រ facebook ផ្ទាល់ខ្លួនផងដែរ ចង់ចូលទៅមើលទំព័របស់
នាងអាច ចុចត្រង់នេះ បាន៕ 

ដោយ៖ ម៉ូកា 


Tags: saray sakana khmer star