CamNews

តារា 

ហេតុអ្វីបានស្វាមីតារាស្រីនាង សារាយ សក្ខណា វិលមកស្រុកខ្មែរតែម្នាក់ឯង ដោយគ្មានរូបនាងនិងកូន?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រី អ្នកនាង សារាយ សក្ខណា បានធ្វើឲ្យមហាជនមានចម្ងល់យ៉ាងខ្លាំងដោយសារតែរឿងជិវិតគូរបស់នាងជាមួយស្វាមីជាទីស្នេហា ។ មហាជនជាច្រើនកំពុងតែមានចម្ងល់ថា ហេតុអ្វីបានជាស្វាមីរបស់តារាស្រីត្រលប់មកស្រុកខ្មែរដោយគ្មានរូបនាង ឬ កូនស្រីមកជាមួយ? 

ទាក់ទិនជាមួយនិងបញ្ហានេះផងដែរ មានមនុស្សជាច្រើនដឹងថា ស្វាមីរបស់អ្នកនាង សារាយ សក្ខណា បានមកស្រុកខ្មែរជាច្រើនថ្ងៃមកហើយ ប៉ុន្តែពុំមានវត្តមាន សារាយ សក្ខណា ដែលជាភរិយារួមដំណើរជាមួយនោះទេ ។ ផ្ទុយទៅវិញរាល់ពេលចូលរួមកម្មវិធីផ្សេងៗ បែរជាឃើញវត្តមានតែស្វាមីនាងម្នាក់ប៉ុណ្ណោះ ។

ដោយយោងតាមការបកស្រាយរបស់ស្វាមីតារាសម្តែងរូបនេះបានឲ្យដឹងថា នៅពេលដែល ស្វាមី សារាយ សក្ខណា មកស្រុកខ្មែរស្រាប់តែ សារាយ សក្ខណា បានបង្ហោះរូបភាពដើរកំសាន្តជាមួយមិត្តភក្តិយ៉ាងសប្បាយរីករាយនៅទឹកដីសហរដ្ឋអាមេរិក ។ តាមសម្តីស្វាមី សារាយ សក្ខណា បានបញ្ជាក់ប្រាប់ថា មូលហេតុដែលលោកមកមុនភរិយា ដោយសារលោកមានការងារមួយចំនួនត្រូវធ្វើ ចំណែកភរិយាវិញនឹងមកតាមក្រោយ ។

រីឯអ្នកនាង សារាយ សក្ខណា និងកូនស្រី នឹងវិលមកស្រុកខ្មែរនៅក្នុងពេលឆាប់ៗខាងមុខនេះ នាងជាប់មើលកូននិង ជាប់រវល់ការងារផ្សេងៗ ទើបឲ្យស្វាមីមកមុន ចំណែកនាងមកតាមក្រោយ ៕








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Saray sakana