CamNews

សំណើច 

វីដេអូ៖ ខ្មោចនៅក្នុងជណ្តើរយន្ត លងអ្នកជិះភ័យលស់ព្រលឹង

កាលពីពេលថ្មីៗនេះ មានវីដេអូមួយត្រូវបានគេបង្ហោះឡើងអ៊ីនធឺណេត ហើយបានបង្កឲ្យមាន
ការចាប់អារម្មណ៍ និងមានការភ័យខ្លាចយ៉ាងខ្លាំង ដល់អ្នកដែលនិយមលេងអ៊ីនធឺណេត ជាពិ
សេសសំរាប់អ្នកដែលស្ថិតនៅក្នុងហេតុការណ៍នោះផ្ទាល់តែម្តង។

វីដេអូនេះ​ គឺនិយាយអំពីមនុស្សជាច្រើននាក់ធ្វើដំណើរតាមជណ្តើរយន្ត ដែលជាដំបូង មានអ្នក
ខ្លះឆ្លុះកញ្ចក់ ផ្អៀងផ្អងមើលមុខមាត់របស់ខ្លួនជាធម្មតា បន្តិចក្រោយមកភ្លើងនៅក្នុងជណ្តើរយន្ត
ក៏ដាច់ ដែលបានធ្វើឲ្យអ្នកជិះទាំងនោះមានការព្រួយបារម្ភ។

មិនត្រឹមតែប៉ុណ្ណឹងទេ បន្តិចក្រោយមកភ្លើងក៏មានវិញ ប៉ុន្តែទន្ទឹមនឹងមានភ្លើងមកវិញនោះ ក្មេងស្រី
ម្នាក់ស្លៀកឈុតពណ៌.ស សក់កន្តើងរើង អោបកូនក្រមុំតុក្កតា ក៏បានលេចមុខនៅក្នុងជណ្តីរយន្ត
នោះផងដែរ។ ពេលនោះរឿងមិនធ្លាប់បានជួប ក៏បានជួបហើយ ខ្មោចក្មេងស្រីនោះក៏បានលងបន្លាច
អ្នកនៅក្នុងជណ្តើរយន្តទាំងនោះ ធ្វើឲ្យមានការភ័យស្លន់ស្លោយ៉ាងខ្លាំង រកផ្លូវចេញក៏ចេញមិនរួច
ដែលអ្នកខ្លះយំថែមទៀតផង។

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

 

នេះគ្រាន់តែជាកម្មវិធីមួយដែលគេធ្វើឡើង ដើម្បីឲ្យអ្នកទស្សនាសើចសប្បាយប៉ុណ្ណោះ។ បាទ!
ពិតជាសើចមែនសំរាប់អ្នកទស្សនា តែសំរាប់អ្នកស្ថិតនៅក្នុងជណ្តើរយន្តនោះផ្ទាល់វិញ គឺមិនបាន
សប្បាយទេ ម្នាក់ៗភ័យលស់ព្រលឹងស្ទើរគាំងបេះដូងទៅហើយ។ សូមអភ័យទោសប្រិយមិត្តទាំង
អស់គ្នាដែលនិយាយឃ្លាខាងលើហាក់ដូចជាមែនទែន តែបើមិននិយាយអញ្ចឹង គឺប្រាកដជាការ
ទស្សនាវីដេអូមិនសូវភ្ញាក់ផ្អើលឡើយ។ ប៉ុន្តែប្រហែលជាប្រិយមិត្តទាំងអស់គ្នា មិនប្រកាន់ខ្ញុំបាទ
ឡើយ ព្រោះមានអីវីដេអូនេះ កំប្លែងសើចចុកពោះដែរតើ តើមែនទេ?

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: ghost in the elevator unbelievable