នៅក្នុងការផ្សាយមួយ នៅលើប៉ុស្តិ៍ទូរទស្សន៍ tvN ប្រទេសកូរ៉េខាងត្បូង នារីម្នាក់អាយុ ២៧ ឆ្នាំ
ដែលមានឈ្មោះថា Jo Min Young បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេល
ដែលនាងបានចែករំលែកពីវិធីសាស្រ្ត ពង្រីកសុដន់ ដោយមិនចាំបាច់ធ្វើការវះកាត់ របស់នាង។
Min Young បានឲ្យដឹងថា ពីមុនព្រោះតែនាងមានរូបរាងធាត់ ដូច្នេះហើយនាងតែងតែត្រូវបាន
មិត្តភក្តិសើចចំអក ជារឿយៗ។ ក្រោយមកនាងក៏សំរេចចិត្ត សម្រកទម្ងន់ ហើយក៏ទទួលបាន
ជោគជ័យ។ ប៉ុន្តែលទ្ធផល នៃការសម្រកទម្ងន់របស់នាង បានធ្វើឲ្យដើមទ្រូងរបស់នាង រួមតូច
ដែលមើលទៅដូចដើមទ្រូងកូនក្មេង ដូច្នេះដែរ។
បន្ទាប់មក Min Young ក៏បានរកនឹកឃើញពីវិធីពង្រីកសុដន់ ដ៏អស្ចារ្យ និងមានតែមួយគត់។ នោះ
គឺជាការពង្រីកសុដន់ ដោយប្រើវែកដួសបាយ ម៉ាស្សាចាប់ពីក្លៀក រហូតដល់ដើមទ្រូង និងពីដើម
ទ្រូងមកដល់ក្លៀកវិញ ដោយធ្វើដូចនេះ ក្នុងរយះពេល ២ម៉ោង។
ដោយសារតែការឧស្សាហ៍ព្យាយាមអនុវត្តវិធីសាស្រ្តនេះ ទើប ៣ឆ្នាំក្រោយមក Min Young ទទួល
បានទំហំដើមទ្រូង ដូចបំណងដែលនាងចង់បាន។ Min Young នៅបង្ហាញអាថ៌កំបាំងឲ្យដឹងបន្ថែម
ថា ក្រៅពីការម៉ាស្សា នាងតែងតែញ៉ាំ សណ្តែកសៀង ជាញឹកញាប់ ដោយនាងជឿថា ប្រូតេអ៊ីនពី
សណ្តែកសៀង ពិតជាមានសារប្រយោជន៍ខ្លាំងណាស់ សំរាប់ការអភិវឌ្ឍន៍ដើមទ្រូង។
ជាក់ស្តែង មិនដឹងថា ការលើកឡើងរបស់នាង Min Young ពិតប៉ុន្មានភាគរយនោះទេ ដោយសារ
តែវិធីសាស្រ្ត ពង្រីកដើមទ្រូងនេះ ពិបាកនឹងឲ្យជឿ ក្នុងពេលដែលអ្នកណាៗ ក៏ដឹងដែរថា ប្រទេស
កូរ៉េ ជាប្រទេសមួយដែលមានជំនាញ ខាងការវះកាត់ កែសម្ផស្សណាស់។ ដូច្នេះ គួរតែមិត្តៗនារី
ដែលចង់អនុវត្តតាមវិធីនេះ សូមពិចារណាឲ្យបានល្អិតល្អន់មុននឹងធ្វើ តែបើយកល្អ សូមកុំធ្វើតាម
អី ពីព្រោះលទ្ធផល ថានឹងបានដូចបំណង ក៏មិនប្រាកដ រីឯផលប៉ះពាល់នៃវិធីសាស្រ្តនេះ យ៉ាង
ណានោះ ក៏យើងមិនអាចដឹងមុននោះឡើយ។ ប៉ុន្តែទទួលស្គាល់ថា ប្រូតេអ៊ីនដែលបានមកពី
សណ្តែកសៀង គឺពិតជាមានប្រយោជន៍សំរាប់សុខភាព ដែលយើងគប្បីទទួលទានវា៕
ដោយ៖ សិលា
ប្រភព៖ K14