CamNews

មិនគួរឲ្យជឿ 

ពិតឬ ដែលថា ខ្មោចលង ទាំងថ្ងៃ កណ្តាលទីក្រុង សេអ៊ូល ?? តែដឹងអីថា ....

ចម្លែកៗ ៖ រយៈពេលមួយថ្ងៃពេញ  កាលពីម្សិលមិញនេះ​  ពោលគឺ នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ
២០១៣ ប្រជាពលរដ្ឋ ក៏ដូចជាក្រុមមនុស្សដែលជាភ្ញៀវទេសចរ មានភាពភ័យរន្ធត់ជាខ្លាំង
ខណៈពេលដែលបានឃើញ  ខ្មោចស្រស់ៗ  ទាំងកណ្តាលថ្ងៃត្រង់ កណ្តាលក្រុង សេអ៊ូល
ប្រទេសកូរ៉េខាងត្បូង។

តាមពិតទៅ គ្មានខ្មោចឯណាចេញមកបង្ហាញខ្លួនទាំងកណ្តាលថ្ងៃត្រង់យ៉ាងដូច្នេះនោះទេ
តែវាគ្រាន់តែជាការតុបតែងខ្លួនឡើង  របស់ក្រុមមនុស្ស  ដើម្បីជាការឃោសនានៃការមក
ដល់ក៏ដូចជាប្រារព្ធកម្មវិធីបុណ្យក្នុងស្រុកមួយរបស់ប្រទេសនេះ  ដែលគេហៅថា "Hallo-
ween & Horror Night Festival" តែប៉ុណ្ណោះ ។

ដោយឡែក បើយើងងាកក្រឡេកទៅមើលរូបខាងលើនេះវិញ វាគឺជាការតុបតែងរបស់នារី
ម្នាក់    សរបញ្ជាក់អោយឃើញ កម្មវិធីបុណ្យមួយនេះ  បានមកដល់ហើយ  យ៉ាងណាមិញ
ក្រុមភ្ញៀវទេសចរ ដែលបានដើរកំសាន្ត និងដើរទិញឥវ៉ាន់ តំបន់ទីប្រជុំជន Myeongdong
ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញបែបនេះ ខណៈពេលដែលមិន
បានដឹងថា ប្រទេសនេះ ប្រារព្ធកម្មវិធីបុណ្យ Halloween ។

គួរបញ្ជាក់ផងដែរថា  កម្មវិធីបុណ្យមួយនេះ  ត្រូវបានគេប្រារព្ធឡើងជាសាធារណៈ  ដោយ
នៅក្នុងនោះ មានសកម្មភាពសប្បាយមួយចំនួន នៅឯសួនឧទ្យានជាតិ Everland Amuse-
ment Park អំឡុងពេលនៃកម្មវិធីបុណ្យ Halloween ចន្លោះពីថ្ងៃទី ៦ កញ្ញា ដល់ថ្ងៃទី ៣១
តុលា ដែលប្រទេសលោកខាងលិច និយមចូលចិត្តប្រារព្ធឡើង៕

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- តោះទៅមើល ​វីដេអូ ការសម្ភាសន៍ ការងារ រន្ធត់បំផុត លើសកលលោក
- សោកនាដកម្ម មិននឹកស្មាន បញ្ជាកន្ទុំរុយ បុកខ្លួនឯងស្លាប់ មួយរំពេច
- វីដេអូរន្ធត់ ល្បីសាជាថ្មី ក្នុងទំព័រ ហ្វេសប៊ុក បុរសត្រូវរន្ទះបាញ់ មិនខ្ចីស្លាប់

ដោយ​ ៖ ពិសី
ប្រភព ៖ chinadaily


Tags: Halloween Horror Night Festival Seoul south korea asia