
 កាលពីម្សិលមិញនេះ Justin Bieber បានដាក់បង្ហាញអាល់ប៊ុមទោលថ្មីរបស់ខ្លួនតាមពាក្យ
 ដែលបានសន្យាជាមួយនឹងប្រិយមិត្ត។ អាល់ប៊ុមទោលថ្មីនេះត្រូវបានជ្រើសរូបក្របដោយ
 មតិរបស់ប្រិយមិត្តដែលគាំទ្រ JB ផ្ទាល់តាមរយៈ Twitter ហើយចំពោះបទចម្រៀង Boyfriend
 ដែលទើបនឹងចេញនេះមានលក្ខណៈខុសប្លែកពីបទចម្រៀងដទៃទៀតរបស់ JB ទាំងស្រុង
 ដោយនេះគឺជាសញ្ញាបង្ហាញពីការផ្លាស់ប្ដូរ Style សិល្បះចម្រៀងរបស់ JB ក៏ដូចជាបង្ហាញ
 ថាគេជាមនុស្សប្រុសពេញវ័យផងដែរ។