CamNews

តន្រ្តី 

Shinhwa ត្រលប់មកប្រលូកក្នុងសិល្បះជាថ្មី


Shinhwa គឺជាក្រុមចម្រៀងបុរសដែលជាក្រុម kpop បុរសដំបួងបំផុតក្នុងប្រវត្តិសាស្រ្ត Kpop
នឹងត្រលប់ចូលមកសិល្បះវិញជាមួយនឹងអាល់ប៊ុមទោលទី ១០ របស់គេដែលប្រិយមិត្តគេ
រំពឹងថានឹងមានចំណងជើងថា The Return។ ក្រុម Shinhwa បានចូលប្រលូកក្នុងវិស័យសិល្បះ
កាលពីឆ្នាំ ១៩៩៨ ហើយកាលពី ៤ ឆ្នាំមុននេះពួ្កគេបានចំណាយពេលក្នុងការចូលបម្រើជា
កងកម្លាំងប្រដាប់អាវុធជាតិដែលការងារកងទ័ពនេះគឺជាភារកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។

តែកាលពីថ្មីៗនេះ Shinhwa បានធ្វើអោយប្រិយមិត្តរម្ជួលចិត្តដោយបានបង្ហាញខ្លួនក្នុងកម្មវិធី
Music Bank ដោយពុំមានព័ត៌មានជាមុន នេះគឺពិតជាគួរអោយភ្ញាក់ផ្អើលមែន ដោយពួកគេ
បានសម្ដែងជូនប្រិយមិត្តអ្នកគាំទ្រនូវបទចម្រៀងចំនួន ២ បទគឺ Venus និង Hurt។

http://www.youtube.com/watch?feature=player_embedded&v=47zA7m9U8zQ

ដោយ៖ វឌ្ឍនា
ប្រភពពី៖ allkpop

Tags: kpopshinhwa