ការវះកាត់កែសម្ភស្ស គឺជាការកែប្រែ សម្រស់របស់ខ្លួនអោយកាន់តែប្រសើរឡើង ។ តែការ
កែសម្ភស្ស មិនមែនសុទ្ធតែល្អ ហើយធ្វើអោយស្អាតជាងមុន ទាំងអស់នោះទេ ។ ជាក់ស្តែង
ដូចតារាចិនខាងក្រោមនេះ ដែលមានមុខមាត់ ស្អាតរួចហើយ តែពួកនាងនៅទៅ កែសម្ភស្ស
ទៀត ដែលទទួលបានលទ្ធផលអវិជ្ជមាន ។
-Lixuan Yi គឺជាតារាចំរៀងរបស់ចិន ដែលមានមុខមូលស្អាត តែនៅឆ្នាំ ២០១០ នាងបានទៅ
កែសម្ភស្ស ។ ទស្សនិកជននិយាយថា ឥលូវនេះនាងមានមុខវែង ដែលធ្វើអោយនាងមើលទៅ
កាន់តែចាស់ហើយលែងស្អាតដូចមុនហើយ ។
-Yang Mi គឺជាតារាសំដែង ដែលមានឈ្មោះបោះសំលេងជាយូរណាស់មកហើយ ។ កាលពី
នាងចូលសិល្បៈដំបូង សម្រស់របស់នាងពិតជាគួរអោយស្រឡាញ់ណាស់ តែបន្ទាប់ពីទទួល
បានប្រជាប្រិយភាពនាងក៏ទៅកែសម្ភស្ស មកដល់ពេលនេះ សម្រស់របស់នាងបាត់បង់អស់
មួយផ្នែកធំតែម្តង ។
-Liu Yu Xin គឺជាតារាសំដែង និង ម៉ូដែល ល្បីគួរសមដែលត្រូវបានគេទទួលស្គាល់ថា មាន
សម្រស់ស្អាតបាតមែន តែក្រោយមក នាងបានទៅវះកាត់កែចង្ការ ដែលធ្វើអោយយើងមើល
មុខនាងពីចំហៀង ពិតជាអាក្រក់មើលណាស់ ។
-Zheng Shuang គឺជាតារាសំដែងដែលមានវ័យ ២១ ឆ្នាំ ។ រូបថតរបស់នាង កាលពី ១ ឆ្នាំមុន
និងពេលនេះ សម្រស់របស់នាង ពិតជាខុសគ្នាឆ្ងាយណាស់ ។
-Sun Feifei ត្រូវបានគេស្គាល់ថា ជាតារាសំដែង ដែលមានសម្រស់ស្រស់ស្អាតបែបធម្មជាតិ
តែក្រោយមក នាងបានទៅកែសម្ភស្ស ដែលពេលនេះ ធ្វើអោយសម្រស់របស់នាង ធ្លាក់ចុះ
អស់ជាច្រើន ។
-Li Ying Zhi គឺជាតារាសំដែងនិងម៉ូដែល ដើមទ្រូងសិចស៊ី ដែលមានឈ្មោះល្បីគួរសម ។ តែ
នាងមិនអស់ចិត្ត ជាមួយនិងសម្រស់របស់នាង នាងក៏ទៅកែសម្ភស្សម្តងទៀត ដែលធ្វើអោយ
នាងកាន់តែចាស់ ហើយអាក្រក់មើលជាងមុនទៀត ៕
ដោយ ៖ លីលី
ប្រភព ៖ k14