CamNews

តារា 

សំបុត្រនៃការប្រគុំតន្រ្តីរបស់ TVXQ លក់ដាច់គ្មានសល់ត្រឹម ៣០ វិនាទី!


TVXQ បានត្រលប់មកវិញជាមួយនឹងភាពមហិមារបស់ខ្លួននៅជប៉ុន។ ក្រុមតារាចម្រៀងដ៏មាន
ប្រជាប្រិយភាពនេះនឹងចេញសម្ដែងនៅ តូក្យូ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ មេសាខាងមុខនេះ។
ចំពោះសំបុត្រត្រូវបានគេដាក់លក់ជាសាធារណៈកាលពីថ្ងៃទី ១ មេសាដោយក្នុងរយះពេល
ត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះសំបុត្រទាំងអស់ត្រូវបានគេបញ្ជាទិញទុកគ្មានសល់មួយកន្លែងសោះ
ឡើយ។ ហើយមិនត្រឹមតែប៉ុណ្ណោះសូម្បីតែសំបុត្រនៃការប្រគុំតន្រ្តីរបស់ TVXQ មួយទៀត
ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២១ ដល់ ២៣ មេសានោះក៏បានលក់អស់គ្មានសល់មួយកន្លែង
ណាឡើយក្នុងរយះពេលមិនដល់ ២ នាទីផង។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ allkpop

Tags: kpoptvxq