ប្លែកៗ៖ នៅពេលដែលគេបង្ហោះរូបភាព នៃកូនកម្លោះ ក្រមុំមួយគូ ដែលបានជិះខ្សែរ៉ កំសាន្ដ
និងថតរូបទុកជាអនុស្សារីយ៍ក្នុងថ្ងៃរៀបការ តែអកុសលអី កូនកម្លោះមិននឹងទាន់បានអោប
កូនក្រមុំនៅលើខ្សែរ៉នោះផង កូនកម្លោះក៏ត្រូវធ្លាក់មកលើដី ដែលនេះបានធ្វើអោយមនុស្ស
ជាច្រើន មានការអស់សំណើច និងរិះគន់បន្ដិចបន្ដួចដែរ នូវការធ្វេសប្រហែលរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏គូស្នេហ៍មួយគូនេះ មិនត្រូវបានគេប្រាប់អោយដឹងអំពីអត្ដ
សញ្ញាណនោះទេ គឺគ្រាន់តែដឹងថា មង្គលការនេះ បានធ្វើឡើងនៅសហរដ្ឋអាមេរិក។ សាច់
ញាតិរបស់ពួកគេ បាននិយាយថា ការធ្វើបែបនេះ គឺចង់អោយពួកគេបានសប្បាយចិត្ដ ដោយ
បានអោបគ្នា នៅលើអាកាស តែចៃដន្យអី កូនកម្លោះមិនទាន់បានអោបកូនក្រមុំផង ក៏ធ្លាក់
មកក្រោម ដោយបានអោបតែជើងនាងបន្ដិចប៉ុណ្ណោះ។
ចង់ដឹងកាន់តែច្បាស់ សូមចុចមើលវីដេអូខាងក្រោមនេះ៕
ដោយ៖ រដ្ឋា
ប្រភព៖ dailymail