Psy និង single ថ្មីបំផុតរបស់ខ្លួន - Gentleman ទើបតែបានទទួលបានជាផ្លូវការនូវ ឯត្តទគ្គកម្ម
Guinness ពិភពលោក សំរាប់វីដេអូដែលត្រូវបានគេទស្សនាច្រើនជាងគេបំផុត ក្នុងរយះពេល
២៤ម៉ោង ដំបូងគេ។ ចំនួនទស្សនាពិតប្រាកដដែល MV Gentleman ទទួលបានគឺ ៣៨.៤០៩.៣០៦
Views។
MV មុនរបស់ Psy គឺ Gangnam Style ក៏បានជួយឲ្យ តារាចម្រៀងសាច់ច្រើនម្នាក់នេះ ទទួលបាន
ឯត្តទគ្គកម្ម Guinness ច្រើនផងដែរ ក្នុងនោះមាន "Video Online ដែលបានទស្សនាច្រើនបំផុត",
"Video Online មានចំនួនចុច Like ច្រើនបំផុត", និង "Video ដំបូងគេដែលទទួលបានចំនួន ១ពាន់
លាន Views"។ បច្ចុប្បន្ន Gangnam Style ទទួលបានការចុចទស្សនាច្រើនជាង ១.៥០០ លាន views
ហើយនឹងអាចកើនឡើងចំនួនដ៏ច្រើនទៀត នៅថ្ងៃខាងមុខ។
បើតាមតារាងស្ថិតិរបស់ YouTube យើងអាចឃើញយ៉ាងងាយពីល្បឿនកើនឡើងនៃការ view
របស់ Gentleman ពិតជាលឿនរហ័ស លឿនដាច់ឆ្ងាយជាង Gangnam Style កាលពីមុនថែម
ទៀត។ Gangnam Style ត្រូបចំណាយពេលដល់ទៅ ២ខែ ដើម្បីទទួលបាន ១០០លាន Views
ប៉ុន្តែសំរាប់ Gentleman គឺប្រើតែរយះពេល ៤ថ្ងៃប៉ុណ្ណោះ។
កាលពីមុន ឯត្តទគ្គកម្មពិភពលោកសំរាប់វីដេអូ ដែលទទួលបានការទស្សនាច្រើនបំផុត ក្នុងរយះពេល
២៤ម៉ោងដំបូង គឺជាវីដេអូនិយាយពីនយោបាយ សង្គមមួយ មានចំណងជើងថា "KONY 2012"៕
ដោយ៖ សិលា
ប្រភព៖ K14