ថ្មីៗនេះ Miley Cyrus បានបង្ហោះរូបមួយសន្លឹក ទៅក្នុងបន្តាញសង្គម Twitter របស់នាង ។
រូបមួយសន្លឹកនោះ ធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះវាជារូបស្រាតរបស់នាង
នៅលើអាវយឺត ដែលបិទបាំងដោយអក្សរ ក្នុងន័យប្រឆាំងមហារីកស្បែក " Protect The Skin
You're In " ។
អាវយឺតនោះ រចនានឹងផលិតឡើង ដោយអ្នករចនាម៉ូត Marc Jacobs រួមដៃជាមួយ Miley Cyrus
ធ្វើឡើងដើម្បីប្រឆាំង មហារីកស្បែក ។ ហើយថ្មីៗនេះដែរ នាងក៏បានចូលរួម ចែករំលែកអំពីការ
រិះគន់របស់ទស្សនិកជនទៅលើនាងផងដែរ ។ ក្នុងកម្មវិធី Daybreak នាងនិយាយថា នាងធ្វើតែ
អំពើល្អ ចឹងហើយនាងមិនខ្លាច ពីអ្វីដែលអ្នកទាំងនោះជេរនាងឡើយ ។ នាងនិយាយបែបនេះ ក៏
ដោយសារតែនាង តែងតែទទួលបានការរិះគន់ បន្ទាប់ពីនាងដូរស្ទីលថ្មីនេះ ៕