CamNews

រូបភាព 

តោះទៅមើល កំពូលសកម្មភាពឆ្គួតៗ ដែលនាំអោយមានការចាប់ឃាត់ខ្លួន នៅកន្លែងប្រគុំតន្រ្តី

ព័ត៌មានរូបភាព ៖ ជាការពិត ជាមួយនឹងសកម្មភាព ក៏ដូចជាទង្វើមិនប្រក្រតី ដែលអាចបង្ក
ជាហានិភ័យដល់ក្រុមមនុស្សមួយចំនួនផ្សេងទៀត ក្រុមមន្រ្តីមានសមត្តកិច្ចមិនចាំបាច់ទុក
អោយនៅយូរនោះទេ ពោលគឺធ្វើការចាប់ឃាត់ខ្លួនតែម្តង​​ ។ យ៉ាងណាមិញ  ឆ្លៀតនៅក្នុងឱ
កាសនេះ  ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ   សូមនាំអារម្មណ៍ប្រិយមិត្ត  មិត្តអ្នកអាន  ជាពិ
សេសទស្សនិកជន     ងាកក្រឡេកមកមើលនូវអត្ថបទសារព័ត៌មានរូបភាព  ប្រមូលផ្តុំទៅ
ដោយសកម្មភាពប្លែកៗ​ ដែលនាំអោយឈានដល់ការចាប់ឃាត់ខ្លួន នៅឯកម្មវិធីប្រគុំតន្រ្តី
មកពីជុំវិញ ពិភពលោក។  ជ្រាបកាន់តែច្បាស់  តាមដានទស្សនាបណ្តារូបភាពមួយចំនួន
ដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះ បន្តិចទៅ ៖


លោក Joseph Jackson វ័យ ២៨    ឆ្នាំ  ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួន ខណៈ
ពេលដែលគាត់បានលើកស្លាកសញ្ញាពីរសរសេរបញ្ជាក់ថា ៖ នាង   Taylor Swift គឺជាកំពូល
បិសាច និងស្លាកសញ្ញាមួយផ្សេងទៀត និយាយថា ខ្ញុំស្រឡាញ់នាង ទៅវិញ ។ បន្ទាប់ពីមាន
ការស៊ើបអង្កេតភ្លាមៗ ដោយរកឃើញថា បុរសរូបនេះ ធ្លាប់មានការគំរាមគំហែង ដោយផូស
Status នៅលើហ្វេសប៊ុកថា នាង Taylor ត្រូវតែស្លាប់។


បុរសម្នាក់នេះ ឈ្មោះ Matthew Christian ត្រូវបានចាប់ឃាត់ខ្លួន អំឡុងពេលនៃការបដិសេធ
មិនបញ្ជប់ការលេង វីយ៉ូឡុងរបស់ខ្លូន នៅឯស្ថានីយ៍រថភ្លើងក្រោមដី មួយកន្លែង ស្ថិតនៅក្នុង
ក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។


នាង Brittany Harris វ័យ ២៥ ឆ្នាំ   ជាម្តាយកូនតូចពីរនាក់  ត្រូវបានចាប់ឃាត់ខ្លួនពីសំណាក់
ក្រុមមន្រ្តីប៉ូលីស បន្ទាប់ពីនាងរត់ទៅទស្សនាកំសាន្តកម្មវិធីប្រគុំតន្រ្តីរបស់ Lil Wayne ដោយ
ទុកអោយកូនតូចពីររូប វ័យ ៣ និង ៥ ឆ្នាំ នៅលេងនៅឯកន្លែងចតរថយន្តអស់ជាច្រើនម៉ោង


យុវវ័យម្នាក់ឈ្មោះ William C. Lewis វ័យ ១៩ ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីគប់ដបស្រា
ចំមុខតារាចម្រៀង Frederick "Toots" Hibbert អំឡុងពេលនៃការប្រគុំតន្ត្រី Dominion River
rock concert នៅឯក្រុង Richmond ប្រទេសអង់គ្លេស ៕

* ព័ត៌មានរូបភាព ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- តោះក្រឡេកមើល បណ្តាតារាស្រីចិន ស៊ិចៗស៊ី និងមានសម្រស់ស្រស់ ស្អាតបំផុត

- បណ្តាបេក្ខភាព ទារកកើតមក មានគីឡូធ្ងន់បំផុត មកពីជុំវិញពិភពលោក

- កម្រងរូបភាព បណ្តាសត្វគ្រោះថ្នាក់ បំផុតមកពីជុំវិញ ពិភពលោក

- តោះទៅមើល បណ្តារូបភាព រណ្តៅស្រុត ដ៏គួរអោយរន្ធត់បំផុត មកពីជុំវិញ ពិភពលោក
- តោះទៅមើល កំពូលបេក្ខភាព ធ្វើការវះកាត់ឆ្គួតបំផុត មកពីជុំវិញ សកលលោក
- បណ្តារូបភាព សិស្សនិស្សិត មានទម្លាប់អាក្រក់ ត្រូវមហាជន រិះគន់យ៉ាងចាស់ដៃ
- បណ្តាបេក្ខភាព ទារកកើតមក មានគីឡូធ្ងន់បំផុត មកពីជុំវិញពិភពលោក
- កម្រងរូបភាព បណ្តាសត្វគ្រោះថ្នាក់ បំផុតមកពីជុំវិញ ពិភពលោក

ដោយ ៖ ពិសី
ប្រភព ៖​ Google


Tags: Crazy pic Funny pic Camnews photos Arrested Concert