CamNews

តារា 

Beyonce ធ្វើអោយ កុមារីមានជំងឺ មហារីម្នាក់ រំភើបស្រក់ទឹកភ្នែក (មានវីដេអូ)

កាលពី Concert របស់តារាចំរៀង Beyonce ចុងក្រោយ គេបង្អស់នេះ នាងបានធ្វើ អោយចូលរួម ការ សំដែង Concert នេះរំភើប ឡើងស្រក់ ទឹកភ្នែក សឹងតែគ្រប់ គ្នាដោយសារ តែសណ្តាន ចិត្តល្អរបស់ នាង ។

Fan chatter cancer between tears because Beyoncé 1

នៅក្នុង Concert Mrs Carter Show នាង Beyonce បានរួមគ្នា ជាមួយនិង អង្គការមួយ ឈ្មោះថា Make A Wish ដើម្បី សំរេចបំណង ចុងក្រោយមួយ របស់កុមារី ម្នាក់ដែល មានជំងឺ មហារីឆ្អឹង ។ ក្មេង ស្រីនោះ មានឈ្មោះថា Taylon Davis ដែលនាង ទើបតែមាន អាយុ ១២ ឆ្នាំប៉ុណ្ណោះ ហើយ មានជំងឺ មហារីក ឆ្អឹង ដែលក្តីស្រមៃ របស់នាង គឺចង់ជួប Beyonce ដោយផ្ទាល់ ។

Fan chatter cancer between tears because Beyoncé 11

ពិតណាស់ Taylon ត្រូវបានគេ ផ្តល់សិទ្ធិ អោយទៅជិត Beyonce នៅលើឆាក អោបនិងថើប នាង ជាមួយនិង ភាពកក់ក្តៅ ដែល Beyonce ផ្តល់អោយនាង ធ្វើអោយ Taylon ទប់ទឹកភ្នែក មិនជាប់ ទេ ។ Taylon សប្បាយចិត្ត យំសស្រាក់ រៀបរាប់ ថា​​ Beyonce ពិតជាមនុស្ស ល្អណាស់ ហើយ នាងក្លិន ក្រអូប ដូចផ្កាកុលាប អញ្ចឹង ។ ទង្វើនេះ គឺពិតជា ធ្វើអោយ​ ទស្សនិកជន កោតសរសើរ សណ្តានចិត្ត ដ៏ល្អ របស់ Beyonce ណាស់ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube 


Tags: star singer beyonce taylon davis cancer concert