Beyonce តារាចំរៀង ដ៏ល្បីរបស់ អាមេរិក ដែលត្រូវជា ភរិយារបស់ Jay-Z ទើបតែបញ្ចប់ ការសំដែង Concert “ Mrs Carter Show “ ចុងក្រោយរបស់នាង នៅឯ Lisbon កាលពីថ្ងៃទី ២៧ មិនា ២០១៤ កន្លងទៅនេះ ។ នាងសប្បាយចិត្ត ដល់ហូរទឹកភ្នែក លើឆាកតែអ្វី ដែលយើង ស្មានមិនដល់នោះ គឺនាងត្រូវ បានអ្នកគាំទ្រ ២ នាក់ប្តឹងនាង ។
អ្នកគាំទ្ររបស់ នាង ២ រូបដែលមានឈ្មោះ ដូចជា Raquel Castellanos និង Gabriella Davidson បានដាក់ ពាក្យបណ្តឹង ប្តឹង Beyonce ដោយសារតែ ហេតុការមួយ ដែលបានកើតឡើង លើរូបពួកគេ នៅ Concert របស់ Beyonce កាលពីខែ ធ្នូនៅឯ Chicago ។ រឿងនោះគឺ ពួកគេត្រូវ បានក្រុមទស្សនិកជន ផ្សេងទៀត រត់ជាន់ដែល ធ្វើអោយពួកគេ រងរបួសជាតំណំ ដល់ថ្នាក់ បាក់ឆ្អឹងទៀត ។ អ្នកទាំង ២ បានរៀបរាប់ថា ថ្ងៃនោះ ពួកគេ បានទិញសំបុត្រហើយ ទៅដល់កន្លែង សំដែង Concert មុនការកំណត់ រហូតដល់ ២ ម៉ោងឯណោះ ដើម្បីបានឈរជិត និងឆាក ។ ពេលដែល ការសំដែង ជិតចូលមកដល់ ទស្សនិកជន ផ្សេងៗទៀត ក៏បានមកដល់ ហើយក៏ ចាប់ផ្តើម រុញបុកគ្នា ដោយគ្មានសំដាប់ធ្នាប់ ធ្វើអោយគេ ទាំង ២ ដួលហើយត្រូវគេ ជាន់របួស ដល់បាក់ឆ្អឹងទៀត ។
Raquel និង Gabriella ផ្តឹងអ្នកគ្រប់គ្រង Concert និង Beyonce ថាមិនធានា ការពារសន្តិសុខ និង រៀបចំ អោយបានល្អ ដែលបណ្តាលអោយ រឿងនេះកើតឡើងបាន ។ ខាង Beyonce មិនទាន់ ឆ្លើយតបឡើយ ហើយខាងតុលាការ ក៏មិនទាន់ មានចំលើយដូចគ្នា ដូចនេះយើងរង់ចាំ តាម ដានទាំងអស់គ្នា ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ Mirror