CamNews

រូបភាព 

បណ្តាបេក្ខភាព ទារកកើតមក មានគីឡូធ្ងន់បំផុត មកពីជុំវិញពិភពលោក

ព័ត៌មានរូបភាព ៖ ពិតណាស់ ការផ្តល់កំណើតកូនតាមរយៈការវះកាត់ ក៏ដូចជាតាមធម្មជាតិ
ទស្សនិកជនរាល់គ្នា ពិ តជាធ្លាប់បានដឹងរួចមកហើយ   កាលពីពេលកន្លងទៅ  ខណៈពេល
ដែលវាគ្មានអ្វីប្លែកនោះទេ។ យ៉ាងណាមិញ នៅក្នុងឱកាសនេះ ទំព័រសារព័ត៌មានកំសាន្តយើ
ងខ្ញុំ   សូមនាំអារម្មណ៍ទស្សនិកជនទាំងអស់គ្នា  ងាកមកមើលនូវព័ត៌មានរូបភាព  ប្រមូលផ្តុំ
ទៅដោយ បេក្ខភាពទារកគីឡូធ្ងន់បំផុត ដែលបានចាប់កំណើតមកពីជុំវិញពិភពលោក មាន
តាំងពីការវះកាត់   និងកើតតាមបែបធម្មជាតិ តែជាទូទៅ  កូនដែលមានគីឡូធ្ងន់យ៉ាងដូច្នេះ
រមែងតែងឃើញកើតតាមការវះកាត់ ។ ជ្រាបកាន់តែច្បាស់  តាមដានទស្សនាបណ្តារូបភាព
ដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះ ទាំងអស់គ្នាណា៎ ៖


 ខណៈកើតមកមានគីឡូធ្ងន់ដល់ទៅ ៧,២ គ.ក ទារកតូចរួបនេះ បានក្លាយជាបេក្ខភាពទារក
     មានគីឡូធ្ងន់បំផុត នៅរដ្ឋតិចសាស់ សហរដ្ខអាមេរិក ក្នុងនោះ ស្រ្តីជាម្តាយមានឈ្មោះថា
                                                        Janet Johnson


Nadia បេក្ខភាពទារិកាតូចមានគីឡូធ្ងន់បំផុត មកពីប្រទេស Siberia កើតមាននាំមកនូវគីឡូ
                                             ធ្ងន់ដល់ទៅ ៧,៧ គ.ក ឯណោះ

ទារកតូចកើតបាន ៤ ថ្ងៃ    ក៏កំពុងសម្រាកនៅចំកណ្តាលទារកតូចពីរនាក់ផ្សេងទៀត  ដែល
កើតមកមានគីឡូមធ្យម។ ទារកតូចកើតបាន ៤ ថ្ងៃម្នាក់នេះ ជាទារកដែលកើតមកមានគីឡូ
ធ្ងន់បំផុតនៅប្រទេសឥណ្ឌូនេស៊ី ៨,៧ គ.ក (រូបភាពឯកសារសម្រាកនៅឯមន្ទីរពេទ្យ Abdul
Manan General Hospital ។


   Stephon Hendrix Louis-Jean បេក្ខភាពទារិកាតូច ដែលកើតមកមានគីឡូធ្ងន់បំផុតប្រចាំ
             មន្ទីរពេទ្យ William W. Backus Hospital គេមានគីឡូដល់ទៅជិត ៧ គ.ក ។

Ademilton dos Santos បេក្ខភាពទារក ដែលកើតមកមានគីឡូធ្ងន់បំផុត នៅក្នុងប្រវត្តិសាស្រ្ត
                           ប្រទេសអូស្រា្តលី គេមានគីឡូដល់ទៅ ៨ គ.ក ឯណោះ ៕

* ព័ត៌មានរូបភាពដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- កម្រងរូបភាព បណ្តាសត្វគ្រោះថ្នាក់ បំផុតមកពីជុំវិញ ពិភពលោក

- តោះទៅមើល បណ្តារូបភាព រណ្តៅស្រុត ដ៏គួរអោយរន្ធត់បំផុត មកពីជុំវិញ ពិភពលោក
- តោះទៅមើល កំពូលបេក្ខភាព ធ្វើការវះកាត់ឆ្គួតបំផុត មកពីជុំវិញ សកលលោក
- បណ្តារូបភាព សិស្សនិស្សិត មានទម្លាប់អាក្រក់ ត្រូវមហាជន រិះគន់យ៉ាងចាស់ដៃ
- បណ្តាបេក្ខភាព ទារកកើតមក មានគីឡូធ្ងន់បំផុត មកពីជុំវិញពិភពលោក
- កម្រងរូបភាព បណ្តាសត្វគ្រោះថ្នាក់ បំផុតមកពីជុំវិញ ពិភពលោក

ដោយ ៖ ពិសី
ប្រភព ៖ online


Tags: Baby World largest baby Germany Australia Spain UK USA United State