CamNews

មិនគួរឲ្យជឿ 

អីយ៉ាងនេះ! អាគារមួយខ្នង ប្រើទឹកថ្នាំលាបអស់១០,០០០លីត្រ ជាប់ឯតទគ្កកម្មភ្លាម

 

រុស្ស៊ី៖ សៀវភៅកត់ត្រាភិពលោក Guinness World Records  បានកត់ត្រាភ្លាមៗខណៈដែល
អាគារ នៃសណ្ឋាគារសម្រាប់ទំនាក់ទងកិច្ចការជំនួញមួយ ត្រូវបានប្រើទឹកថ្នាំអស់ដល់ទៅ
១០,០០០ លីត្រ។



សណ្ឋាគារសម្រាប់ទំនាក់ទងកិច្ចការជំនួញនោះ មានឈ្មោះថា Karelia Business Hotel
ត្រូវបានសាងសង់ឡើង ក្នុងបរិវេណដីប្រមាណជា ១៥,៦៨២ម៉ែត្រការ៉ែ ដែលមានទីតាំងស្ថិត
នៅតាមបណ្ដោយផ្លូវធំមួយ ក្នុងទីក្រុង Petersburg ប្រទេសរុស្ស៊ី។ លោកJack Brokbank
ដែលជាភ្ងៀវជំនួញពិសេសម្នាក់ បានទៅស្នាក់ទីនោះ កាលពីថ្ងៃ៤ ធ្នូ​ ២០១២ កន្លងទៅនេះថា
អាគារនោះមាន មានរិយាកាសល្អ ខ្យល់បរិសុទ្ធ ព្រមទាំងមានបន្ទប់រាប់រយ ដែលអាចអោយ
អ្នកវិនិយោគិនទាំងអស់ ងាយស្រួលភិក្សាគ្នា ពីបញ្ហារកស៊ីបាន។



ទោះបីជាយ៉ាងណាក៏ដោយ ក្រុមម្ចាស់អាគារ បាននិយាយថា កាលដែលត្រូវចំណាយទឹកថ្នាំ
ច្រើនបែបនេះ គឺគេចង់បានអាគារនោះ មានចំរុះទៅដោយទឹកពណ៌ថ្នាំគ្រប់ប្រភេទ ស ក្រហម
លឿង បែតង ខ្មៅ.......... នោះគឺក្នុងគោលបំណងថា អាគារនេះ សូមស្វាគមន៍រាល់ភ្ងៀវគ្រប់
ជាតិសាសន៍ទាំងអស់ មកពីគ្រប់ទិសទី ដេលចង់មករកស៊ី ក្នុងប្រទេសរុស្ស៊ីនេះ៕

ដោយ៖ នារី
ប្រភព៖ Guinness

 


Tags: Unbelievable strange hotel largest painting Russia