CamNews

កីឡាអន្តរជាតិ 

Rooney៖ ពួកយើង និងខំប្រឹងប្រែង ដើម្បីលោក Van Gaal

(មេនឆេស្ទើ)៖ ប្រធានក្រុម Manchester United កីឡាករប្រធានក្រុម Wayne Rooney បានចេញមុខការពារ គ្រូបង្វឹក Louis van Gaal ដែលកំពុងតែរងនូវសំពាធពីការបណ្តេញចេញនោះថា កីឡារករក្នុងក្រុមទាំងអស់ និងខំឲ្យអស់ពីសម្ថភាព ដើម្បីកុំឲ្យកៅអីគ្រូបង្វឹកហូឡង់ Van Gaal រង្គោះរង្គើរទៀត ។

កីឡាករអង់គ្លេស Rooney បានបន្ថែមប្រាប់ Sky Sport ទៀតថា “យើងទាំងអស់គ្នា នៅតែគាំទ្រលោក Van Gaal ហើយនិងខំយ៉ាងណាឲ្យក្រុមត្រឡប់ ទៅរកភាពខ្លាំងដូចដើមវិញ ។

Rooney បានសង្កត់ធ្ងន់ថា "២-៣ សប្តាហ៏នេះលទ្ធផលរបស់ក្រុមយើង ពិតជាមិនល្អដូចអ្វីដែលយើងចង់បាន ប៉ុន្តែអ្វីដែលពួកយើងត្រូវធ្វើនោះ គឺប្រមូលអារម្មណ៍ និងខំប្រឹងដើម្បីទទួលបានលទ្ធផលដែលយើងត្រូវការ" ។

ជាមួយគ្នានោះដែរ Rooney ក៏បានទទួលស្គាល់ថា ខ្លួនពិតជាលេងមិនបានល្អ សោះមួយរយៈពេលចុងក្រោយនេះ ពោលគឺរកគ្រាប់បាល់បានតែ ២គ្រាប់ប៉ុណ្ណោះក្នុង១៣ប្រកួតមកនេះ ។ តែទោះជាយ៉ាងណាកីឡាករប្រធានក្រុមជម្រើស ជាតិអង់គ្លេសរូបនេះរំពឹងថា និងត្រឡប់ទៅរកទម្រង់លេងដ៏ល្អវិញ ក្នុងពេលឆាប់ៗខាងមុខ ។

នាម៉ោង ១៩៖៤៥នាទីក្បាលព្រលប់យប់នេះ (ម៉ោងនៅកម្ពុជា) Manchester United នឹងត្រូវជួបប្រកួតទល់នឹងម្ចាស់ផ្ទះ Stoke City ដែលជំនួបមួយដ៏តានតឹងបំផុតសម្រាប់គ្រូបង្វឹក Louis van Gaal ហើយអាចនឹងត្រូវបណ្តេញចេញពីតំណែងផងដែរ ប្រសិនបើបន្តចាញ់ទៀតនោះក្នុង Premier League ប្រចាំសប្តាហ៍ទី១៨ ៕


ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League