CamNews

តារា 

ពេជ្រ សោភា ចាយលុយ ហោប៉ៅខ្លួនឯង ថតបទ ចម្រៀងអប់រំ គ្រោះថ្នាក់ ចរាចរ (Video inside)

ភ្នំពេញ៖  ដោយមើលឃើញ ពីស្ថានភាពគ្រោះថ្នាក់ ចរាចរ មានការកើនឡើងពី មួយថ្ងៃទៅ
មួយថ្ងៃ និងមានស្ថានភាព ធ្ងន់ធ្ងរទៅៗរហូតដល់ មានមនុស្សម្នាស្លាប់ បាត់បង់ជីវិតជារៀងរាល់
ថ្ងៃ នោះ តារាចម្រៀដ៏ល្បីប្រចាំ ផលិតកម្ម រស្មីហង្សមាស ពេជ្រ សោភា បានសម្រេចចិត្ត ផលិត
កម្មបទចម្រៀង អប់រំពីគ្រោះថ្នាក់ចរាចរ ដែលមានចំណង ជើងថា “ ចង់សងអ្វី គេស្លាប់ហើយ
”ដោយនាងបានចំណាយ លុយផ្ទាល់ខ្លួន សម្រាប់ថតបទចម្រៀង អប់រំពីគ្រោះថ្នាក់ ចរាចរមួយ
នេះ ។

មូលហេតុដែលនាំឲ្យ តារាចម្រៀងកំពុង ឡើងកូដ ពេជ្រ សោភា មានគំនិតផលិត បទចម្រៀង
នេះឡើង គឺក្នុងន័យអប់រំ ដល់មនុស្សទូទៅ ជាពិសេសអ្នកដែល កាន់ចង្កូតរថយន្តតូច ធំ អ្នក
បើកបរយានជំនិះ គ្រប់ប្រភេទ នៅលើផ្លូវសាធារណៈ ឲ្យចេះគោរពច្បាប់ចរាចរ ឲ្យបានខ្ជាប់ខ្ជួន
មានការយោគយល់ អធ្យាស្រ័យគ្នាឲ្យ បានខ្ពស់ក្នុងពេលបើកបរ ចេះគោរពសិទ្ធិគ្នា ជាពិសេស
សូមកុំបើកបរ នៅពេលមាន ជាតិស្រវឹងក្នុងខ្លួន ដែលអាចបង្កជា សោកនាកម្មដល់ អាយុជីវិត
អ្នកដទៃ និងខាតបង់ប្រយោជន៍ ជាច្រើនផងដែរ។

មួយវិញទៀត ពេជ្រ សោភា បានផ្អែកទៅលើទិដ្ឋភាព គ្រោះថ្នាក់ចរាចរ ដែលនាងបានឃើញជា
ហូរហែ ជាក់ស្តែងដូចជាករណី និស្សិតស្រី សាកលវិទ្យាល័យ សុខាភិបាលម្នាក់ បានបើករថយន្ត
គ្មាន ទំនួលខុសត្រូវ បានបុកមនុស្សក្មេង ចាស់ស្លាប់ ជាបន្តបន្ទាប់ បន្សល់ទុកនូវ ភាពសោកស្តាយ
និងក្តីនិរាសព្រាត់ប្រាស់ គួរឲ្យសោកសង្រែង ពេកក្រៃ និងហេតុការណ៍មួយទៀត ដែលបណ្តឲ្យ
ពេជ្រ សោភា សម្រេចចិត្តចម្រៀង និងថតបទចម្រៀង នេះឡើង គឺហេតុការណ៍គ្រោះថ្នាក់ចរាចរ
ទៅលើ ក្រុមតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបណ្តាលឲ្យ មានមនុស្សស្លាប់ដល់ ទៅ៤នាក់ ក្នុង
មួយប៉ប្រិចភ្នែក និងបន្សល់ទុក នូវសោកនាកម្ម ដល់ក្រុមគ្រួសារ ជនរងគ្រោះ ដោយសារតែការ មិន
គោរពច្បាប់ចរាចរណ៍ បើកបរ នៅពេល ស្រវឹងនេះឯង ។

នៅក្នុងបទចម្រៀង ដែលមានរយៈពេលជាង៤នាទី កញ្ញា ពេជ្រ សោភា បានច្រៀងរៀបរាប់ពីក្តី
សោកស្តាយ ពេលបាត់បង់សមាជិកគ្រួសារ ជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់ និងបានចោទជាសំណួរ
ទៅកាន់ជនជាអ្នកបង្កហេតុថា "តើមានអ្វីជាសំណងបើពួកគេបាត់បង់អាយុជីវិតទៅហើយនោះ ?

សូមស្តាប់ការបកស្រាយបទចម្រៀងអប់រំគ្រោះថ្នាក់ចរាចរ អមដោយរូបភាពគួរឲ្យរន្ធត់ជាច្រើនរបស់
ពេជ្រ សោភា ដូចខាងក្រោម ៖

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sophea entertainment singer khmer star