លោកអ្នកប្រហែលជាបានស្គាល់តារាបង្ហាញម៉ូដចិននាង Gan Lulu ដែលជាតារាសំបូររឿងអាស្រូវ
ហើយមើលទៅ។
តាមដែលយើងដឹងគឺថាសកម្មភាពរបស់នាងភាគច្រើន គឺទទួលការរិះគន់ជាខ្លាំងពីសំណាក់មហា
ជនទូទៅព្រោះក្នុងនាមរបស់នាងជាអ្នកសិល្បះម្នាក់ តែច្រើនតែចូលចិត្តបង្ហាញសកម្មភាពដែល
មិនល្អទៅវិញ។ ដូចជារយៈពេល ២ ខែមកនេះគឺមានរឿងរ៉ាយផ្ទួនៗគ្នា ដូចជានាងបានអោយម្ដាយ
របស់នាងថតរូបនាងស្រាតងូតទឹកហើយបញ្ជូនទៅអោយក្រុមអ្នកមាន ដែលបានប្រកាសថានាង
ត្រូវការរើសស្វាមី។ បន្ទាប់ពីរឿងនេះមកនាងក៏បន្តក្នុងការថតរូបស្រាតដើម្បីប្រកាសរក ស្វាមីបន្ត
ទៅទៀត។
ទោះបីជាមានការស្ងាត់បាត់ដំណឹងក្ដៅមួយនេះរយៈពេល ១ ខែហើយក្ដីក៏ពេលថ្មីៗនេះគេសង្កេត
ឃើញនាង Gan Lulu បានបណ្ដើរម្ដាយទៅក្នុងពិធីមួយដែលនាងបានស្លៀកសម្លៀកបំពាក់បែប
បង្អួតរាងខុសរឿងសារជាថ្មី ដូចមាននៅក្នុងរូបខាងក្រោម រ៉ូបដែលនាងពាក់គឺលក្ខណៈខោជាប់
ជាមួយនឹងអាវតែជើមួយចំហៀងត្រូវបានកាត់ចេញដល់ហួសក្រលៀន ដែលសម្លៀកបំពាក់បែប
នេះប្រសិនបើអង្គុយមិនស្រួលទេនោះអាច និងលេចចេញប្រដាប់ភេទឃើញជាមិនខាន។ ហើយ
មិនត្រឹមតែប៉ុណ្ណោះនាង Gan Lulu នៅក្នុងសម្លៀកបំពាក់ម៉ូដនេះមិនមានស្លៀកខោទ្រនាប់ និង
អាវទ្រនាប់នោះទេ។ នេះប្រហែលជា Style ថ្មីក្នុងការបំពេញមហិច្ឆតារកឧត្តមស្វាមីជាអ្នកមាន
ទ្រព្យស្តុករបស់នាងហើយមើលទៅ។