CamNews

តារា 

Fan Bingbing និង YoonA ធ្វើឲ្យក្រុមអ្នកគាំទ្រ​ ចែកមិនដាច់ដោយសារតែ រូបសម្រស់ស្អាតគ្មានទាស់អីបន្តិច

ព័ត៌មានកំសាន្ត ៖ សម្រស់ស្រី ២ រូបដ៍សែន ស្រស់ស្អាតរបស់តារា អាសុី​ ដែលកំពុងតែពេញនិយម គឺ Bingbing និង Yoona មានឳកាស បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ដែលទើបតែ កន្លងផុតក្នុងពេលថ្មីៗនេះ ផងដែរ ។ 



ព្រឹត្តិការណ៍នេះ មិនបានជាកន្លងផុតទៅ យូវប៉ុន្មានទេ ហើយតារាស្រីដែលមាន​រូបសម្រស់ ស្រស់ស្អាត Fan Bingbing និង YoonA គួរបញ្ជាក់ឲ្យដឹងថា ពួកគេបានចូលរួមព្រឹត្តិការណ៍ ជាមួយគ្នា កាលពីពេលថ្មីៗនេះ គឺនៅក្នុងទីក្រុងតូក្យូ (Japan) ។ 




តារាស្រីទាំង ២​នេះ ត្រូវបានគេកោតសសើរថា Fan Bingbing គឺមានសម្រស់ស្អាតនៃ​ ភាគកណ្តាលនៃ​ ប្រទេសចិន រីឯ YoonA គឺជាតារាស្រីដែលមានសម្រស់គួរឲ្យទាក់ទាញនៅក្នុងប្រទេសកូរ៉េ ខាងត្បូង ។ 



គួរបញ្ជាក់ឲ្យដឹងថា បើទោះបីជាពួកគេ ទាំង ២ នាក់នេះ មកពីប្រភពផ្សេងគ្នា ប៉ុន្តែពួកគេ គឺមានសម្រស់គួរទាក់ទាញ ប្រហាក់ប្រហែលគ្នា ខណៈពេលដែល តារាសម្តែង Fan Bingbing មានអាយុ ដល់ទៅ ៣៥ ឆ្នាំទៅហើយ ប៉ុន្តែនាង​មើលទៅ គឺនៅតែស្រស់ស្អាតដដែល រីឯ YoonA ដែលជាសមាជិកក្រុម SNSD មើលពីកន្លែងណាក៍មិនទាស់ដែរ ។ ហើយពួកគេទាំង ២ ក៍បានក្លាយទៅជា តារាដែលមានភាពលេចធ្លោយ ជាងគេនៅក្នុងព្រឹត្តិការណ៍មួយនោះ ៕ 




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Fan Bingbing Yoona Beautiful