រមណីយដ្ឋាន ឋានសួគ៌បូកគោមានទីតាំងនៅលើកំពូលភ្នំបូកគោ ខេត្តកំពត។ ជួរភ្នំនេះ
ខ័ណ្ឌចែកប្រទេសជាមួយនឹងព្រំប្រទល់វៀតណាម រហូតដល់ឈូងសមុទ្រថៃ។
រមណីយដ្ឋាន ឋានសួគ៌បូកគោ គឺរមណីយដ្ឋានដ៏ទំនើបរបស់ខ្មែរ ដែលឋិតលើកំពូលភ្នំ
ប្រវត្តិសាស្ត្រនេះ។ វាត្រូវបានចាត់ទុកថាជារមណីយដ្ឋានតែមួយគត់ នៅតំបន់ទន្លេមេគង្គ
។ មានសណ្ឋាគារ ផ្ទះវីឡា សាលប្រជុំ ការកំសាន្តបែបអន្តរជាតិ ការកំសាន្តពេលយប់
ដូចជា KTV ស៉្បារ អាងហែលទឹក ទីលានវាយកូនហ្គោលជាដើម។ រមណីយដ្ឋាននេះក៏ត្រូវ
បានរក្សារនូវអគារប្ររត្តិសាស្ត្រ និងធម្មជាតិផងដែរ។
រូបភាព៖ ទិដ្ឋភាពរមណីយដ្ឋាន ឋានសួគ៌បូកគោជា 3D
ភ្នំបូកគោមានកំពស់ ប្រហែល១.០៧៥គីឡូម៉ែតពីនីវ៉ូទឹកសមុទ្រ ជាមួយនឹងទិដ្ឋភាពរបស់
ឈូងសមុទ្រថៃ ព្រៃសើម ជាមួយនឹងបរិយាកាសដ៏សែនត្រជាក់នៅលើភ្នំដែលមានសីតុ
ណ្ហភាពត្រឹមតែ ២០ ដឺក្រេប៉ុណ្ណោះ។ ពេលវេលាដែលល្អបំផុតសំរាប់ទស្សនាគឺនៅចន្លោះខែ
វិច្ឆិកា ទៅខែ កុម្ភះ នៅពេលដែលសីតុណ្ហភាពអាចធ្លាក់ចុះនៅពេលយប់។ នៅលើកំពូលភ្នំ
អ្នកទស្សនាថែមទាំងអាចចាប់ពពកបានទៀតផង ហាក់ដូចជាកំពុងនៅលើឋានសួគ៌អញ្ចឹង៕
ដោយ៖ រិនដូ
ប្រភព៖ .tourismcambodia.