(ចិន)៖ Yang Li គឺជានារីវ័យក្មេងម្នាក់ រស់នៅប្រទេសចិន ដែលមានការសម្រេចចិត្តខ្ពស់ និងពិបាកបំផុត សម្រាប់រូបនាង ត្រូវធ្វើរវាងកូនដែលមិនទាន់កើត និងជីវិត បងប្រុសតម្រូវឲ្យនាង ត្រូវតែហ៊ានលះបង់មួយ យកមួយ។
Li មានវ័យ២៤ឆ្នាំ រស់នៅ Hangzhou នាងកំពុងមានផ្ទៃពោះបីខែហើយ ខណៈកំពុងមានជម្រើសមួយ កើតឡើងដែលតម្រូវឲ្យនាង និងសមាជិកគ្រួសារ ត្រូវគិតឲ្យច្បាស់ រវាងការជួយជីវិតបងប្អូន ឬក៏ទារកជាកូនមិនទាន់ ចាប់កំណើត ព្រោះបើនាងជួយម្នាក់នោះ ម្នាក់ទៀតនឹងស្លាប់។ ទីបំផុតជម្រើស ចុងក្រោយ Li សុខចិត្តលះបង់កូន មិនទាន់កើត ដើម្បីជួយជីវិតបងប្រុស អាយុ២៩ឆ្នាំឈ្មោះ Yang Jun តាមរយៈការបរិច្ចាគខួរឆ្អឹងឲ្យគាត់ ព្រោះតាមការពិនិត្យ ពីគ្រូពេទ្យគឺ Li មានខួរឆ្អឹងជួយបងប្រុសបាន តែកំឡុងពេលនាងកំពុងមានគភ៌ គឺនឹងធ្វើឲ្យប៉ះពាល់ជីវិតកូន ក្នុងផ្ទៃមិនខាន។
ក្រោយពីសម្រេច ចិត្តរួច Li ក៏បានទៅឲ្យគ្រូពេទ្យរំលូតកូនចេញ រហូតដល់នាងធូរស្បើយ ទើបគ្រូពេទ្យដំណើរការបរិច្ចាគ ខួរឆ្អឹងពីនាង ផ្ទេរទៅឲ្យបងប្រុសនាង ដែលកំពុងមានជំងឺ ដែលការសម្រេចចិត្តនេះ ធ្វើឲ្យមហាជនគាំទ្រ ទឹកចិត្តដ៏ប្រសើររបស់នាង ចំពោះបងប្អូន តែអ្នកខ្លះក៏រិះគន់ថា នាងសុខចិត្តសម្លាប់កូនខ្លួនឯងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង