CamNews

ភាពយន្ត 

Fast & Furious 7 កែសាច់រឿងរួចរាល់ ចេញគំរោងនិងថ្ងៃថតបន្ត

វាដូចជាទើបតែ មួយពព្រិច ភ្នែកសោះ ការស្លាប់របស់ តារាសំដែង តួឯក Paul Walker ក្នុងរឿង Fast &​ Furious បានកន្លងផុតទៅ ដ៏គួរអោយ ខ្លោចផ្សារ ។

paul walker driving1(1)

បន្ទាប់ពី ការឈប់សំរាក ពីការថតរឿង Fast & Furious អស់មួយរយៈ ដែលគ្រប់គ្រាន់ សំរាប់អ្នក ដឹកនាំរឿង James Wan និងអ្នកនិពន្ធ​ Chris Morgan កែសាច់រឿង រួចមក ឥលូវនេះ ពួកគេកំពុងតែ ត្រៀម ថតរឿងនេះ បន្តទៀតហើយ ។ តាមប្រភព ព័ត៌មាន បានអោយដឹងថា Universal Picture នឹងចាប់ផ្តើម បន្តការថត រឿងនេះឡើងវិញ នៅខែមេសា ខាងមុខនេះ ហើយនឹងបង្ខំថត អោយបាន លឿនទាន់ ថ្ងៃដែលចេញគឺ ១០ មេសា ២០១៥ ។ រាល់ឈុតដែល នៅសល់ទាំងអស់ នឹងត្រូវថត ក្នុងរយៈពេលពី ៦ សប្តាហ៍ទៅ ១០ សប្តាហ៍ជាប់ៗគ្នា មិនដាក់ដៃឡើយ ។ ហើយបើតាម អ្នកដែល នៅជិត ក្រុមការងារ បានអោយដឹងថា ភាគរយនៃ តួអង្គ Brian O'Conner របស់ Paul Walker ចូល និវត្តន៍គឺ ច្រើនណាស់ ។



ប្រភពព័ត៌មាន ដដែលបាន អោយដឹងថា វាពិតជា សោកសៅ ខ្លោចផ្សារណាស់ ប្រសិនបើយើង សាច់រឿងអោយ Brian O'Conner ស្លាប់ក្នុងរឿងនោះ ។ ដូចនេះហើយ ទើបការចូលនិវត្តន៍ វាសាក សមនិងផ្តល់ ការគោរពដល់ Paul Walker ច្រើនជាង ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: movie fast & furious paul walker universal picture hollywood