CamNews

គ្រោះថ្នាក់ 

គួរអនិច្ចា! ទើបបានជួបមុខកូនមួយថ្ងៃ លាប្រុសថ្លៃមួយជីវិត

 
អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា បុរសវ័យចំណាស់បន្ដិចម្នាក់ ត្រូវបានស្លាប់ប្រមាណជាកន្លះម៉ោង បន្ទាប់ពីបានផឹក
ស្រា "cocktail of cider spiked with spirits " ក្នុងកម្មវិធីជប់លាងកូនប្រុសរបស់ខ្លួន។

ប្រភពដដែលបានអោយដឹងថា​ បុរសដែលស្លាប់ដោយសារពុលស្រា និងភេសជ្ជៈនោះ គឺ
មានឈ្មោះថា Nigel Hamer មានវ័យ ៤៦ឆ្នាំ ជាអ្នកបើកបរ Lorry ក្នុងរដ្ឋ Wales​។ លោក
Sean មានវ័យ ២៧ឆ្នាំ ដែលជាអ្នកបង្កើតកម្មវិធីជប់លាង និងជាកូនប្រុសបង្កើត របស់
លោក Hamer មាននិយាយថា ឪពុកលោកត្រូវបានស្លាប់នៅជិតសណ្ឋាគារតែម្ដង ទោះបី
ជារថយន្ដសង្រ្កោះ បានមកដល់កន្លែងកើតហេតុក៏ដោយ។

លោក Hamer ពាក់អាវពណ៌ស្វាយ កូនប្រុសពាក់អាវពណ៌លឿង



មិត្រភ័ក្ររបស់លោក Hamer បាននិយាយថា ដោយសារតែលោក Hamer ធ្វើការនឿហត់
ដោយច្នេះ រាល់ថ្ងៃគាត់តែងតែផឹកភេសជ្ជនេះ តែថ្ងៃនេះ មិនដឹងអកុសលអី បានជាពុលបែប
នេះ។ មិត្រភ័ក្រដ៏ទៃទៀត បានបន្ដថា លោក Hamer គឺជាឪពុកល្អម្នាក់ ដែលឪពុកកូនគេ
ទាំងពីរនាក់ ពុំសូវបានជួបគ្នាញឹកញាប់ទេ នេះព្រោះតែរវល់កិច្ចឆ្ងាយៗ រៀងខ្លួន។មិនតែប៉ុ
ណ្ណោះសល់តែ ៨ថ្ងៃទៀតប៉ុណ្ណោះ ត្រូវរៀបការលោក​ Sean ដែលជាកូនប្រុសគាត់នេះផង៕

ដោយ៖ នារី
ប្រភព៖ dailymail


Tags: Unbelievable dangerous father dies Wales