CamNews

តារា 

តាប៊ុយ និង រ៉ូលីន ផ្អែម​ល្ហែម​ទាំង​ក្នុង​និង​ក្រៅ​ឆាក ធ្វើ​ឲ្យ​ទស្សនិក​ជន​កាន់​តែ​សង្ស័យ

ភ្នំពេញៈ កន្លងមកទស្សនិកជនធ្លាប់ បានចោទជាសំណួរ និងមានការ ងឿងឆ្ងល់ ថាពិធីករល្បី
ឈ្មោះប្រចាំស្ថានីយទូរទស្សន៍ MY TV វីជេ តាប៊ុយ និង លោក ជួប ចាន់កក្កដា ហៅ រ៉ូលីន ពិត
ជាមានទំនាក់ទំនងស្នេហា ជាមួយគ្នាក្រៅឆាកពិតមែនឬយ៉ាង? ។

ចាប់តាំងពី តារាកំប្លែងលេងសំដី រ៉ូលីន បានចូលទៅសម្តែងនិងធ្វើជាគណៈកម្មាការ នៅក្នុង
កម្មវិធី “ពេញចិត្តអត់” របស់ស្ថានីយទូរទស្សន៍ MY TV មកគេសង្កេតឃើញថា ភាពស្និទ្ធស្នាល
រវាង រ៉ូលីន និងវីជេ តាប៊ុយ ហាក់មានភាពផ្អែមល្ហែមជាមួយគ្នា ប្លែកខុសពីធម្មជាតិ ទាំងខាង
ក្នុងទូរទស្សន៍ និងក្រៅឆាក ដោយជានិច្ចកាលពួកគេរមែង បង្ហាញភាពជិតដិតរវាងគ្នា នឹងគ្នា
ប្លែកទាំងកាយវិការ និងពាក្យសំដីរហូត ធ្វើឲ្យមហាជនបានចោទ ជាសំណួរជាច្រើន ជុំវិញទំនាក់
ទំនងរបស់ពួកគេទាំងពីរនាក់ ថាពិតជាមានស្នេហាជាមួយគ្នាប្រាកដមែន ឬយ៉ាងណា ? ។

ជុំវិញសំណួរនេះកន្លងមកត្រូវបាន រ៉ូលីន បានចេញមុខបកស្រាយការពិត ពីទំនាក់ទំនង របស់
ពួកគេ ទាំងពីររួចម្តងមកហើយ ដោយ រ៉ូលីន បានប្រកាសថាពួកគេ គ្មានទំនាក់ទំនង ស្រឡាញ់
ភេទដូចគ្នា ជាមួយ តាប៊ុយ ទេ ។

ប៉ុន្តែសំណួរទាំងអស់នោះ ត្រូវបានចោទសួរឡើងសារជាថ្មីម្តងទៀត ក្រោយពីភាពផ្អែមល្ហែម
របស់ពួកគេកាន់ តែបង្ហាញជាសាធារណៈទាំង នៅលើឆាក និងក្រោយឆាកប្រៀបបីដូចជាគូ
ស្នេហ៍ថ្មោងថ្មីប្រុសហើយនិងស្រី ។ ម្យ៉ាងវិញទៀតរាល់ការសម្តែង គេសង្កេតឃើញថា វីជេ
តាប៊ុយ ហាក់បញ្ចេញអាកប្បកិរិយាពេញចិត្ត ដូចជាស្រឡាញ់ រ៉ូលីន ពិតប្រាកដស្របពេលដែរ
កន្លងមកធ្លាប់មានខ្យល់ ព្យុះបោកបក់ទៅលើពិធីកររូបនោះ ថាស្រឡាញ់ បុរសភេទដូចគ្នា ។
ព័ត៌មាននេះ មិនទាន់ស្ងប់ផងក៏ស្រាប់តែមានព័ត៌មានថ្មីមួយទៀត លេចឮថា វីជេ តាប៊ុយ និង
រ៉ូលីន លួចលាក់បង្កាត់ភ្លើងស្នេហ៍ ក្រៅឆាកជាមួយគ្នាថែមទៀតផង ។

ពាក់ព័ន្ធនឹងព័ត៌មាននេះដែល Looking TODAY មិនទាន់អាចទាក់ទងទៅតារាសម្តែង កញ្ញា រ៉ូលីន
និងពិធីករ វីជេ តាប៊ុយ បានទេ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣នេះទេ ៕


ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: VJ taboi rolin entertainment khmer stars actor