CamNews

តារា 

ឈុតសម្លៀកបំពាក់របស់ Lady GaGa ស្លៀកដូចជាអត់ស្លៀក

ក្នុងរយះពេល ២,៣ ខែកន្លងទៅនេះ ភាពបង្ហាញ បង្អួតសាច់របស់តារាចម្រៀង Lady GaGa
មានភាពកាន់តែខ្លាំងឡើងៗ។ យើងដឹងហើយថា នេះគឺ Style ក្នុងការទាក់ទាញចំណាប់អារម្មណ៍
ពីទស្សនិកជន សំរាប់អាល់ប៊ុម ចម្រៀងថ្មី ដែលនឹងជិតបញ្ចេញលក់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែ
សំរាប់ទស្សនិកជន នៅតែចាប់អារម្មណ៍ អមដោយមតិរិះគន់ ដោយសារតែ GaGa បង្ហាញភាព
សិចស៊ីជ្រួលពេក។

គ្រាន់តែឈានជំហានចេញផុតពីសណ្ឋាគារភ្លាម GaGa បានធើ្វឲ្យឲ្យទស្សនិកជន បើកភ្នែក
ធំៗ ភ្ញាក់ផ្អើលជាមួយនឹងឈុត jumsuit ដែលចំហសាច់យ៉ាងច្រើន របស់នាង។ តារាចម្រៀងរូប
នេះ ដូចជាបង្អួតរាង ដងខ្លួនទាំងអស់របស់នាង តែម្តង ជាមួយនឹងឈុតសម្លៀកបំពាក់ ដែល
ស្លៀកក៏ដូចជាអត់ស្លៀកនេះ។

បន្ទាប់ពីការបង្អួតរាងរបស់ GaGa នៅឯ MTV VMA 2013 មក អ្នកប្រមាញ់ថតរូបជាច្រើន បាន
តាមដានសកម្មភាពរបស់នាង ដើម្បីផ្តិតយករូបភាព ពិសេសៗ បំផុតរបស់នាង។ ព្រោះតែដូច្នេះ
ហើយ ទើបគ្រាន់តែប៉ុន្មាននាទី បន្ទាប់ពី Lady Gaga បង្អួតរាង តារាចម្រៀងរូបនេះ ក៏បានក្លាយ
ជា ចំនុចចាប់អារម្មណ៍ខ្លាំងជាងគេ​ នៅលើអ៊ីនធឺណេត។

ឈុត jumsuit របស់ GaGa ហាក់ដូចជាមិនមានឈុតណាចំហសាច់ច្រើនជាង ឈុតនេះទៀតទេ។
ផ្នែកខាងលើទាំងអស់ ស្លៀកដូចជាអត់ស្លៀក ដោយបានចំហមួយអស់ដៃ បញ្ចេញដើមទ្រូង និង
ត្រគាត មកប្រលែងលេងជាមួយធម្មជាតិ យ៉ាងមានសេរីភាព។ ចំណែកឯ ផ្នែកខាងក្រោមវិញ ជា
មួយឈុតខោដ៏ស្តើង មើលធ្លុះដល់ក្នុងនេះ បានធ្វើឲ្យ ខោលីអូ របស់នាង មានឱកាសចេញមក
បង្អួត ទស្សនិកជនផងដែរ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ soha


Tags: lady gaga singer entertainment US star sexy with new clothes